ដោយ : ភ្នំធំ / ព្រៃវែង :អគ្គនាយកអន្តោប្រវេសន៍នៅថ្ងៃទី១៨ មិថុនា បានធ្វើការបណ្តេញជនជាតិវៀតណាមសរុបចំនួន ៨៦នាក់ ក្នុងនោះស្រី២១នាក់ ចេញពីប្រទេសតាមប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ខេត្តព្រៃវែង ពាក់ព័ន្ធករណី អនុវត្តទោសចប់ (ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន) និងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ។
សូមរំលឹកថា ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក៏បានធ្វើការបណ្តេញជនជាតិវៀតណាម សរុបចំនួន ១២ នាក់ ក្នុងនោះស្រីចំនួន ០៣នាក់ ករណីលួចឆ្លងដែនខុសច្បាប់ គ្មានលិខិតឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ គ្មានលិខិតឆ្លងដែន និងករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams គ្មានលិខតឆ្លងដែន តាមប៉ុស្ដិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងស្រែ ខេត្តក្រចេះ ៕

