ដោយ : ភ្នំធំ / ខេត្តព្រះសីហនុ :ព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ ឧត្តមនាវីត្រី អ៉ិន សុខេមរា មេបញ្ជាការរងមូលដ្ឋានសមុទ្ររាមខេត្តព្រះសីហនុ ព្រមទាំងនាយនាវីជាច្រើនរូប អញ្ជើញទៅទទួលស្វាគមន៍នាវាកងទ័ពជើងទឹកចក្រភពអង់គ្លេស ចំនួន០១គ្រឿង ឈ្មោះ HMS TAMAR (P233) ដឹកនាំដោយលោកវរនាវីទោ Tom Lindsey RN មេបញ្ជាការនាវា ចូលសំចតនៅផែលេខ២ មូលដ្ឋានសមុទ្ររាម កងទ័ពជើងទឹក ក្នុងដំណើរទស្សនកិច្ចរយៈពេល៨ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ នៅព្រះរាជាណាចក្រកម្ពុជា។
យោងព័ត៌មានពីកងទ័ពអង់គ្លេសឲ្យដឹងថា: -លក្ខណៈបច្ចេកទេសនាវា HMS TAMAR (P233)
+ទម្ងន់ផ្ទុក ២០០០តោន
+បណ្ដោយ ៩០ម៉ែត្រ
+ទទឹង ១៣ម៉ែត្រ
+ជម្រៅទឹក ៤,៣ម៉ែត្រ
+កម្ពស់ ៣៣ម៉ែត្រ
+ ល្បឿន ២៤knots
+មេបញ្ជាការនាវា វរនាវីទោ Tom Lindsey RN ៕

