ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅសាលប្រជុំមន្ទីរអភិវឌ្ឍនជនបទ នេះបានបើកកិច្ចប្រជុំបូកសរុបលទ្ធផលចង្កោមការងារត្រីមាសទី២ ឆមាសទី១ និងលើកទិសដៅការងារត្រីមាសទី៣ ដែលប្រព្រឹត្តិទៅក្រោមអធិបតីភាពលោកឌួ ដាលីតូ រដ្ឋអនុលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យនិងមន្ត្រីមកពីអង្គភាពជាច្រើននាក់។
នេះបើតាមមន្ត្រីឲ្យដឹងកាលពីល្ងាចថ្ងៃទី១២ខែមិថុនា ឆ្នាំ ២០២៦ ។
លោកជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តបន្ទាយមានជ័យ ឱលទ្ធផលការងារត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ ដោយថ្នាក់ដឹកនាំនិងមន្ត្រីបាននិងកំពុងអនុវត្តតួនាទី និងភារកិច្ច ព្រមទាំងបេសកកម្មដែលក្រសួងក៏ដូចជា រដ្ឋបាលខេត្តប្រគល់ជូន ស្របតាមកម្មវិធីអាទិភាពរបស់ក្រសួងនិងរដ្ឋបាលខេត្ត។
ក្នុងនោះមន្ទីរមានចង្កោមសកម្មភាពចំនួន៥ និងសកម្មភាពការងារចំនួន២២ដែលមានថវិកាវិនិយោគសរុប ១ ៩៣៥.៦លានរៀល ។ ជាមួយគ្នានេះតាមរយៈក្រសួង មន្ទីរមានគម្រោងដែលគាំទ្រដោយដៃគូចំនួន៧ ក្នុងនោះមាន អភិវឌ្ឍន៍លើការងារកែលម្អផ្លូវជនបទចំនួន៥គម្រោង គម្រោងកសាងភូមិសន្តិភាព តាមរយៈ ការអភិវឌ្ឍសហគមន៍ជនបទចម្រុះ១គម្រោង និងគម្រោងកម្មវិធីធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពចំនួន១។
លោកជា យុទ្ធារុណ បន្តថា: ទន្ទឹមនេះ មន្ទីរទទួលបានការចូលរួមសហការពីអង្គការមិនមែនរដ្ឋាភិបាលចំនួន៣ ពាក់ព័ន្ធលើការងារទឹកស្អាត អនាម័យ និងគាំទ្រសុខភាពសហគមន៍ផងដែរ។
ក្នុងការងារប្រចាំត្រីមាសទី២ នេះថវិកាគាំទ្រនៅមានកម្រិត
និងពុំទាន់ឆ្លើយតបតម្រូវការសម្រាប់ការអភិវឌ្ឍច្រើននៅមូលដ្ឋាននោះទេ ក្រុមអាជីករនិងម្ចាស់រថយន្តមួយចំនួនមានការដឹកជញ្ជូនលើសទម្ងន់ ដែលនាំឲ្យផ្លូវជនបទងាយរងគ្រោះ ។
ក្នុងនោះបញ្ហរប្រឈមគឺប្រជាពលរដ្ឋរស់នៅតាមបណ្ដោយផ្លូវជនបទចាក់ដីសង់លំនៅឋានខ្ពស់ជាងផ្លូវនិងពុំទាន់បានដាក់លូរំដោះទឹក ធ្វើឲ្យផ្លូវរងការខូចខាត ប្រើប្រាស់មិនបានយូរអង្វែង ប្រជាពលរដ្ឋមួយចំនួនមិនទាន់យល់ពីអនាម័យ និងធ្វើការផ្លាស់ប្ដូរទម្លាប់ផ្លូវជនបទរងការខូចខាតដោយសារគ្រោះទឹកជំនន់ច្រើន។
ការឆ្លើយតបផ្លូវដែលរងផលប៉ះពាល់ដោយទឹកជំនន់កន្លងមកមិនបានតាមតម្រូវការផ្លូវកម្រាលកៅស៊ូ និងផ្លូវកម្រាលបេតុងមានចំនួនតិចតួច ប្រជាពលរដ្ឋត្រូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈមូលដ្ឋាន និងតម្រូវការឥណទាន ដើម្បីបង្កើនមុខរបរ ប្រជាជននៅជនបទខ្វះទឹកស្អាតប្រើប្រាស់ពិសេសនៅរដូវប្រាំង ។
លោកជា យុទ្ធារុណបានឲ្យដឹងបន្តទៀតថា:
ទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៦នោះ :១-ត្រូវថែទាំផ្លូវកៅស៊ូពីរជាន់ DBST លក្ខណៈប្រចាំ ប្រវែង២៨.៩៩គ.ម ។
២-ថែទាំផ្លូវល្បាយគ្រួសលក្ខណៈប្រចាំ ប្រវែង១២.៧គ.ម។
៣០- ថែទាំផ្លូវល្បាយក្រួសលក្ខណៈខួប ប្រវែង១០គ.ម។
៥-.ជួសជុលផ្លូវក្បាលក្រួសប្រវែង២ ៥៤០ម៉ែត្រ។
៦- កែលម្អផ្លូវជនបទក្រាលបេតុងប្រវែង៥០០ម៉ែត្រ
៧-សាងសង់លូកាត់ផ្លូវចំនួន៥កន្លែង បន្តធ្វើបច្ចុប្បន្នភាព ខ្សែផ្លូវ ប្រវែង២០៧គ.ម ។៨-សាងសង់អណ្តូងស្នប់ចំនួន១៣ អណ្តូង ។៩-ផ្តល់សម្ភារសាង់សង់បង្គន់គ្រួសារចំនួន២២០ខ្នងផ្ទះផ្សព្វផ្សាយ និង១០-អប់រំសហគមន៍ពីលក្ខខណ្ឌនៃការរស់នៅស្អាត ចំនួន៣លើក ផ្សព្វផ្សាយការប្រើប្រាស់ បរិភោគទឹកស្អាតដោយសុវត្ថិភាព ចំនួន៣លើកបណ្តុះបណ្តាលជំនាញមូលដ្ឋានអាជីពគោយន្តកន្ត្រៃ ចំនួន១វគ្គ ពង្រឹងតួនាទី ភារកិច្ច និងធ្វើបច្ចុប្បន្នភាពចំនួន៣លើក ផ្សព្វផ្សាយ និងបង្កើនឥណទានជនបទ ចំនួន៣លើក។
លោកឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យបានណែនាំបន្ថែមឲ្យមន្ទីរខិតខំលើការងារឆ្លើយតបការងារបន្ទាន់មួយចំនួននៅតំបន់ផងដែរ ។
ក្នុ.ងនោះ លោកឌួ ដាលីតូ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របបញ្ចកោណដំណាក់កាលទី១មាន៤ចំណុច កំណើន ការងារ សមធម៌ប្រសិទ្ធភាព និងចីរភាព ។
ព្រមទាំងបានកំណត់ឧ!ឪឧឧអាទិភាពគន្លឹះចំនួន៥គឺមនុស្ស ផ្លូវ ទឹក ភ្លើងនិងបច្ចេកវិទ្យា ឧឪផើងផលឪឪឧដែលជាមូលដ្ឋានរៀបចំគោលនយោបាយនិងផែនការយុទ្ធសាស្ត្រតាមវិស័យ ក្នុងគោលដៅអភិវឌ្ឍន៍របស់កម្ពុជា ជាពិសេសដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានទទួលបានហេដ្ឋារចនាសម្ព័ន្ធគ្រប់ទីកន្លែងផងដែរ ៕

