-
ដោយ : ភ្នំធំ / បន្ទាយមានជ័យ ៖អនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក មួង សុធា , ឧត្តមសេនីយ៍ឯក យឹម លាង ឣគ្គស្នងការរងនគរបាលជាតិ និងមានការចូលរួមពីកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដោយមានការសម្របសម្រួលនីតិវិធីពី លោក សំរិទ្ធ សុខុន ព្រះរាជឣាជ្ញារង នៃឣយ្យការឣមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្ត បានដឹកនាំកម្លាំងចម្រុះ ចុះធ្វើរដ្ឋបាល ទីតាំងសង្ស័យប្រព្រឹត្តបទល្មើសចំនួន ៣ទីតាំង ដោយទទួលបានលទ្ធផលដូចខាងក្រោម ៖
– ទីតាំងទី១ : អគារកម្ពស់៤ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន ៥៨នាក់ (ស្រី ៩នាក់) ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះត្រូវបានប្រគល់ជូនផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
– ទីតាំងទី២ : អគារ Resident AGB កម្ពស់៨ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនបរទេសចំនួន ១៩នាក់ ប៉ុន្តែពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ជនបរទេសទាំងអស់នោះ ត្រូវបានប្រគល់ជូនផែនអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី។
– ទីតាំងទី៣ : អគារឡាសវេហ្គាស កម្ពស់២ជាន់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនសង្ស័យចំនួន ១២៤នាក់ ។
សមត្ថកិច្ចនគរបាលនិងអយ្យការខាងលើ ថា : ការបង្ក្រាបករណីនេះពុំមានសញ្ញាណពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា( Online Scams) ឡើយ ប៉ុន្តែរកឃើញសារធាតុញៀនមួយចំនួន។
ជនជនសង្ស័យទាំងអស់នោះ ត្រូវបានប្រគល់ជូនកម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនដើម្បីបន្តនីតិវិធី។ប្រភពផ្សេងទៀតឲ្យដឹងនាថ្ងៃទី១២ខែមិថុនាថាថា ក្នុងចំណោមជនសង្ស័យពាក់ព័ន្ធសារធាតុញៀនមួយចំនួននោះ ក៏មានអ្នកចូលច្រៀងខារ៉ាអូខេធម្មតាផងដែរ ប៉ុន្តែត្រូវរងនូវការវ៉ៃអ៊ួរឬទាញភ្ជាប់នឹងប៉ុន្តែត្រូវរងនូវការវ៉ៃអ៊ួរឬទាញឱបទល្មើសនេះ រួចមានអ្នកព្រលយថា បើមិនគិតគូរខ្ទង់ពាន់ ម៉ឺនលុយអាគាំងទេ សមត្ថកិច្ចនឹងកសាងសំណុំរឿងបញ្ជូនទៅអយ្យការនិងសាលាដំបូងឲ្យឃុំខ្លួនជាមិនខាន ។
ករណីនេះ សមត្ថកិច្ចបានបដិសេធ ៕

