ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សមណ:សិស្ស សិស្សសរុបចំនួន ១ ៥៣៥អង្គ/នាក់ ដែលកំពុងសិក្សានឹងត្រូវបានប្រឡងយកវិញ្ញាបនបត្រ ថ្នាក់ត្រី ទោ ឯក នាថ្ងៃអាទិត្យទី៧ ខែមិថុនា ឆ្នាំ២០២៦ នៅមណ្ឌលប្រឡងវិទ្យាល័យសិរីសោភ័ណខេត្តបន្ទាយមានជ័យ។
លោក បៀវ ថាន ប្រធានមន្ទីរធម្មការនិងសាសានាខេត្តបានឲ្យដឹងថា : ការប្រលងធម្មវិន័យថ្នាក់ត្រី ទោ ឯក លើកនេះ គឺជាឆ្នាំទី៣៣ហើយ ។សម្រាប់ឆ្នាំនេះ ដែលមានសមណ:សិស្ស សិស្សដែលប្រឡងសរុបចំនួន ១ ៥៣៥អង្គនាក់ .ក្នុងនោះ បព្វជិតចំនួន ១ ១០១អង្គនិងគ្រហស្ថចំនួន២៣នាក់ត្រូវបានបែងចែកចំនួន៦៣បន្ទប់ ។
លោក បៀវ ថានបានបន្តថាចំពោះវិញ្ញាសាប្រឡងនៅក្នុងថ្ងៃនេះមានចំនួន ៤រួមមាន ១ វិញ្ញាសារប្រជុំកងធម៍ ២ ពុទ្ធ ប្បវត្តិ ៣វិញ្ញាសាព្រះវិន័យ និងទី៤វិញ្ញាសារ សាសនសុភាសិត។
នាឱកាសនោះលោក យឹម សំណាង អភិបាលរងខេត្តតំណាងឯកឧត្តមអ៊ុំ រាត្រីអភិបាលខេត្តបានមានប្រសាសន៍ថា: ក្រសួងធម្មការនិងសាសនារៀបចំការប្រលងដើម្បីធានាបាននូវគុណភាព
ប្រសិទ្ធភាពអប់រំ ។
លោកយឹម សំណាង បានបន្តថា : សមណ:សិស្សនិងសិស្សទាំងអស់បានបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ និងការចូលរួមយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍន៍ការសិក្សាដែលជាមូលដ្ឋានដ៏សំខាន់នៅក្នុងការផ្ដល់បណ្ដាញព្រះសង្ឃឲ្យមានទាំងចំណេះដឹងសីលធម៌គុណធម៌ដើម្បីបន្តថែរក្សានិងលើកស្ទួយព្រះពុទ្ធសាសនាជាសាសនារដ្ឋ ។
ពុទ្ធិកសិក្សាគឺជា វិស័យមួយដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការបណ្ដុះបណ្ដាលធនធានសមណ:ឲ្យមានសមត្ថភាពទាំងផ្នែកធម៌ និង វិទ្យាសាស្ត្រ ។
គួរបញ្ជាក់ថា : នាពេលការប្រឡងនៅក្នុងថ្ងៃនេះ គឺមានការចូលរួមឧបត្ថម្ភចង្ហាន់ពីសំណាក់ ឯកឧត្តម កែ គឹមយ៉ាននិងលោកជំទាវម៉ៅម៉ាល័យ ឯកឧត្តម អភិសន្តិបណ្ឌិត សសុខា និងលោកជំទាវកែសួនសុភី និងលោក កែសួនសុភាព និងលោកស្រីព្រំរដ្ឋាបាន ឧបត្ថម្ភ អាហារចំនួន ១៩០០ប្រអប់ ទឹកក្រូច ចំនួន៨៥កេស និងទឹក សុទ្ធចំនួន១០០យួរ ផងដែរ៕

