ដោយ: ភ្នំធំ/ បន្ទាយមានជ័យ:ក្រោយពីស្គាល់ យល់ដឹងតាមរយ:ប្រវត្តិសាស្ត្រ ឯកសារពីអតីតកាលដ៏រុងរឿងនៃអរិយធម៌ ប្រាសាទ និងបច្ចុប្បន្នកាលដ៏កក់ក្ដៅនៃសហគមន៍ខ្មែរយើងហើយ ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ក្រុមនេះ បានចំណាយពេលឈ្វេងយលពីរបរចិញ្ចឹមជីវិតរបស់ពលរដ្ឋខ្មែរនៅតំបន់ប្រាសាទបន្ទាយឆ្មារ។
នេះតាមការផុសក្នុងបណ្តាញសង្គមHok Thiv របស់ខ្លួននៃសហគមន៍ទេសចរណ៍បន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ខែមិថុនាឆ្នាំ២០២៦ ។
លោកថា :ភ្ញៀវទេសចរបរទេសបានខិតខំឈ្វេងយល់ពីវប្បធម៌រស់ ជាក់ស្តែងរបស់ពលរដ្ឋខ្មែរ ជាការសបញ្ជាក់បន្ថែមលើអ្វីដែលពួកគេបានដឹងតាមរយ:ប្រវត្តិសាស្ត្រនិងឯកសារនានា។
ភ្ញៀវបាន ជួបជុំអ្នកភូមិ សិក្សាពីការរស់នៅ ជីវភាពរស់នៅ របរធ្វើស្រែ ចម្ការនិងដកបទពិសោធន៍ឬធ្វើស្រែចំការជាកស្តែងឬផ្ទាល់ដៃតែម្តង ៕

