ដ្រូនធំយោធាថៃហោះពីលើច្រកព្រំដែនអន្តរជាតិជាំស្រុកអន្លង់វែង

ដោយ : ភ្នំធំ / ឧត្តរមានជ័យ :នៅថ្ងៃទី៨ខែមិថុនាឆ្នាំ២០២៦ វេលាម៉ោង២និង១០ នារីរសៀល
ដ្រូនធំយោធាថៃហោះពីលើច្រកព្រំដែនអន្តរជាតិជាំស្រុកអន្លង់វែងខេត្តឧត្តរមានជ័យទល់មុខច្រកជាំសាង៉ាមស្រុកភូស៊ីងខេត្តស៊ីសាកេត ។
នៅម្តុំច្រកនោះ យោធាថៃបានរំលោភចូលឈូសឆាយ សង់ផ្លូវនិងលេណដ្ឋានលើទឹកដីកម្ពុជាជាបន្តបន្ទាប់ ។

អ្នកស្រុកឲ្យដឹងថា ពេលនេះ គេដើរឬឈររាងងើយតិចហើយ ព្រោះតែដ្រូនយោធាថៃបានបង្ហោះរំលោភពីលើ ។

សូមរំលឹកថា ថ្ងៃទី២ខែមិថុនាឆ្នាំ២០២៦ មក ថៃបាននឹងបន្តសាងសង់ផ្លូវបេតុងដោយរំលោភដីខ្មែរពីបង្គោលព្រំដែនលេខ២ នៅតំបន់ជាំស្រងាំ ខេត្តឧត្តរមានជ័យ ដល់បង្គោលលេខ៦និងលេខ៧ ៕

Leave a Reply

Your email address will not be published. Required fields are marked *