នាយករដ្ឋមន្ត្រី: ស្ងៀមស្ងាត់ អត់ធ្មត់…គ្មានទេ ការបញ្ជាឱ្យកងទ័ពជួរសមរភូមិមុខដកថយ ក្រោយបទឈប់បាញ់ , គ្មានទេ ការចរចាដោយភ្ជាប់លក្ខខណ្ឌជាមួយការដោះដូរដី…

ដោយ : ភ្នំធំ / ភ្នំពេញ:នេះជាការបញ្ជាក់របស់នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត តាមទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នៅរសៀលថ្ងៃទី៩ខែកញ្ញាឆ្នាំ២០២៥ នេះ។

បើតាមសម្តេចធិបតីហ៊ុន ម៉ាណែត ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ នេះ រដ្ឋាភិបាលកម្ពុជាមិននៅស្ងៀមស្ងាត់ឡើយ និងថា នៅក្នុងដំណាក់កាលដែលសភាពការប្រែប្រួលលឿន និងមិនច្បាស់លាស់ ការធានានូវភាពត្រឹមត្រូវនៃព័ត៌មានគឺសំខាន់ណាស់ ដើម្បីកុំឱ្យមានភាពជ្រួលច្របល់ក្នុងអារម្មណ៍ពលរដ្ឋ។
ទន្ទឹមនេះ សម្តេចធិបតីក៏បានសុំការយោគយល់ចំពោះការដែលក្រសួង ស្ថាប័នរបស់រដ្ឋមិនបានបង្ហោះ ឬដាក់ចេញរបាយការណ៍ជាសាធារណៈអំពីរាល់ការងារធានា និងផ្គត់ផ្គង់ដល់កងទ័ពជួរមុខ ដែលនាំឱ្យពលរដ្ឋយល់ថា រដ្ឋាភិបាលមិនយកចិត្តទុកដាក់ដល់កងទ័ពជួរមុខ។

សូមបញ្ជាក់ថា ការចេញមកពន្យល់ បំភ្លឺរបស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាពេលនេះ គឺបន្ទាប់ពីមានការលើកឡើងតាមបណ្តាញសង្គម ដោយចោទថា រដ្ឋាភិបាលកម្ពុជាបានបញ្ជាឱ្យកងទ័ពជួរមុខនៅសមរភូមិដកថយទេក្រោយពីចរចាបទឈប់បាញ់ ការចរចាជម្លោះព្រំដែនជាមួយថៃក្នុងពេលកន្លងមកមានភ្ជាប់លក្ខខណ្ឌជាមួយកាត់ដោះដូរដី និងការមិនខ្វល់ខ្វាយពីកងទ័ពជួរមុខជាដើម៕

ខាងក្រោមជាសារទាំងស្រុងរបស់សម្តេចធិបតី…………

Leave a Reply

Your email address will not be published. Required fields are marked *