ដោយ : ភ្នំធំ/ បាងកក- ថៃ៖រាជធានីបាងកកប្រទេសសៀម.នៅរសៀលថ្ងៃទី ២១ ខែ សីហាឆ្នាំ២០២៥ បានរងចំហាយគ្រោះរញ្ជួយដី៥,៤វ៉ិចទ័រក្នុងជម្រៅ១០គីឡូម៉ែត្រពីមីយ៉ាន់ម៉ា។ ភ្លាមៗមន្រ្តី នឹងបុគ្គលិកថៃដែលបម្រើការងារតាមអគារខ្ពស់ៗជាច្រើនសម្រុកនាំគ្នាចាកចេញពីអគារខ្លាចបាក់សង្គត់ពីលើ។
យោងតាមនាយកដ្ឋានតាមដានការរញ្ជួយដីនៃនាយកដ្ឋានឧតុនិយម ថៃគ្រោះរញ្ជួយដីមួយបានកើតឡើងនៅឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ដែលមានចម្ងាយប្រហែល ២១១ គីឡូម៉ែត្រភាគនិរតីនៃស្រុកមេសត(Mae Sot )ខេត្តតាក (Tak )ជាមួយនឹងកម្រិត ៥.៤ រ៉ិចទ័រ និងជម្រៅ ១០ គីឡូម៉ែត្រ។
អាជ្ញាធរបានព្រមានទៀតថាគ្រោះនេះអាចនឹងមាននៅកន្លែងមួយចំនួនទៀត នឹងអំពាវនាវឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្ន៕
