សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត របដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Marcos ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ , អោយប្រើព្រលានយន្តហោះថ្មី

ដោយ : ភ្នំធំ / ភ្នំពេញ:សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅម៉ោង៩ព្រឹក ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥នេះ បានរៀបចំពិធីបដិសណ្ឋារកិច្ចផ្លូវរដ្ឋ និងពិភាក្សាការងារជាមួយ លោក Ferdinand Romualdez Marcos Jr. ប្រធានាធិបតីហ្វីលីពីន និងជំទាវទី១ ដែលបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា។
លោក ម៉ាកុស ជេអ និងជំទាវទី១ហ្វីលីពីន បានអញ្ជើញមកដល់កម្ពុជា នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ម្សិលមិញ ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ លោកប្រធានាធិបតី Ferdinand Romualdez Marcos Jr. នឹងពង្រឹងបន្ថែមទៀតនូវចំណងមិត្តភាព និងសាមគ្គីភាព ព្រមទាំងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រទេស និងប្រជាជនប្រទេសទាំងពីរ។

ចុងក្រោយ ក្នុងជំនួបសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី សម្រេចឱ្យប្រធានាធិបតីហ្វីលីពីន ប្រើព្រលានយន្តហោះថ្មី គឺព្រលានយន្តហោះតេជោអន្តរជាតិ សម្រាប់ហោះចេញពីកម្ពុជា នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥។
សូមជំរាបថា តាមផែនការដែលបានគ្រោងទុក គឺលោកប្រធានាធិបតីប្រើព្រលានចាស់ឬព្រលានយន្តហោះអន្តរជាតិភ្នំពេញ(ពោធិចិនតុង)នៅរាជធានីភ្នំពេញ ដែលលោកចុះចតពេលមកដល់នោះ ដើម្បីហោះចេញ ។
តែក្នុងជំនួបជាមួយសម្តេចតេជោ សម្តេចសម្រេចឱ្យហោះនៅព្រលានថ្មីឬព្រលានយន្តហោះអន្តរជាតិតេជោ នាខេត្តកណ្តាលតែម្តង៕

Leave a Reply

Your email address will not be published. Required fields are marked *