ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទកំពង់ស្វាយ បើកការដ្ឋានសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្វាយ

(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្វាយបានអញ្ជើញក្នុងពិធីក្រុងពាលី បុកគ្រឹះ កសាងទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកកំពង់ស្វាយ ស្ថិតក្នុងភូមិព្រៃព្រាល “ខ” ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ទិត សុធា លោកជំទាវ យស ថានារី លោកជំទាវ លំ គន្ធារី លោក ហេង សុផល លោក អ៊ុត វណ្ណរ៉ា និងលោក លោកស្រី ជាសមាជិកគណបក្សស្រុក ឃុំ ជាច្រើនរូបផងដែរ។

លោកជំទាវបញ្ជាក់ថា ក្នុងថ្ងៃនេះគឺជាថ្ងៃដ៏ល្អមួយដែលក្នុងនាមប្រធានក្រុមការងារចុះមូលដ្ឋានស្រុក មានកិត្តិយសនិងសេចក្តីអរក្រៃលែងចំពោះសមិទ្ធផលកំពុងតែចាប់ផ្ដើមកសាងនេះព្រោះវាជាផ្នែកមួយដែលមានសារៈសំខាន់បំផុតសម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានសំរាប់ឲ្យសមាជិកសមាជិកាគណបក្សទាំងអស់ប្រើប្រាស់នៅក្នុងមូលដ្ឋានផងដែរ។

លោកជំទាវបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាល រហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់ និងមានស្នាដៃធំៗជាច្រើនជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។

លោលជំទាវបានថ្លែងអំណរគុណដល់លោក លោកស្រីជាប្រធាន អនុប្រធានចុះមូលដ្ឋានស្រុក ក្រុមការងារចុះជួយឃុំ គណៈកម្មាធិការគណបក្សឃុំនិង សប្បុរសជន ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។

លោកជំទាវបញ្ជាក់ថាវាជារឿងដ៏ត្រឹមត្រូវបំផុតដែលសមាជិក សមាជិកាបានចូលមករួមរស់ក្នុងជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជានាពេលនេះពីព្រោះថាមិនមានគណបក្សនយោបាយណាមួយដែលមានគោលនយោបាយច្បាស់លាស់ក្នុងការដឹកនាំប្រទេសជាតិដូចគណបក្សប្រជាជនកម្ពុជាឡើយ ពោលគឺពួកគេធ្វើនយោបាយដើម្បីផលប្រយោជន៍បរទេសតែប៉ុណ្ណោះ  ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាគឺតែងតែនៅរួមសុខរួមទុក្ខជាមួយសមាជិកគ្រប់ពេលវេលា ដោយបានដោះស្រាយទុក្ខលំបាកផ្សេងៗជូនពួកគេជានិច្ច។

លោកជំទាវ ឃួន ឃុនឌី បានសំណូមពរដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវយកចិត្តដាក់ខ្ពស់ និងបម្រើដល់ប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា ពិសេសប្រជាពលរដ្ឋដែលងាយរងគ្រោះ។

គួរបញ្ជាក់ថាស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកមានបណ្ដោយ ៣២ ម៉ែត្រ និងទទឹង ១៥.៣ ម៉ែត្រ ចាប់ផ្ដើមអនុវត្តរសាងសង់ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ២០២៦ ។

Leave a Reply

Your email address will not be published. Required fields are marked *