ដោយ : ភ្នំធំ / បន្ទាយមានជ័យ :រដ្ឋបាលខេត្តបន្ទាយមានជ័យ សហការនឹងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស .ស.យ.ក)ខខេត្តនិងក្រុមហ៊ុនវឌ្ឍនៈ នាចុងសប្តាហ៍ខែនេះ ឆ្នាំ២០២៦ កន្លងមក បានធ្វើការរៀបចំបុណ្យសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមីនៅមណ្ឌលជនភៀសសឹក វត្តចាន់សុី ស្រុកអូរជ្រៅ បើកសង្ក្រាន្តឆ្នាំថ្មីឆ្នាំមមី ព.ស ២៥៦៩ គ.ស នៅមណ្ឌលភៀសសឹកនៃវត្តចាន់ស៊ី ស្រុកអូរជ្រៅ។
កម្មវិធីដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី ១៤ – ១៥ -១៦ ខែមេសា ឆ្នាំ២០២៦ នាពេលខាងមុខ នេះ ។
គឺចង់ឲ្យបងប្អូនជនភៀសសឹក មានភាពសប្បាយរីករាយក្នុងការលេងល្បែងប្រជាប្រិយផ្សេងៗ និងជាពិសេសក៏ចង់ធ្វើឲ្យបងប្អូន ល្ហែល្ហើយស្បើយក្តីនឹករលឹកទ្រព្យសម្បត្តិ ផ្ទះសម្បែង ភូមិករ៍ឬបាត់នូវទុក្ខសោកលំបាក បានមួយគ្រា រំសាយអារម្ភខ្លះៗ បន្ទាប់ពីពួកយោធាចោរថៃឈ្លានពានហ៊ុំព័ទ្ធយក.ហើយដាក់បន្លាលួសដាក់ទូរកុងទីន័ រ ជីក សាងសង់លេណដ្ឋាន។
ហើយរារាំងមិនឲ្យពួកគាត់ចូលទៅរស់នៅលើទឹកដីខ្លួនឯងបាន។
ក្រៅពីការលេងកម្សាន្ត ក៏មានការផ្តល់នូវអំណោយមនុស្សធម៌ជាស្បៀងនិងសម្ភារៈចាំបាច់ជូនដល់ក្រុមគ្រួសារជនភៀសសឹកទាំងអស់ ពីក្រុមហ៊ុនវឌ្ឍនៈផងដែរ ។
កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈព្រមទាំងមានការចូលរួមពីសំណាក់ឯកឧត្តមលោកជំទាវសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល។
លោក អ៊ុំ.រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: ការរៀបចំសង្ក្រាន្តឆ្នាំថ្មី នៅមណ្ឌលភៀសសឹកនៅឆ្នាំនេះ គឺដើម្បីលើកទឹកចិត្តបង្ហាញនូវអារម្មណ៍ស្មារតីខ្មែរតែមួយ និងបង្កបរិយាកាសសប្បាយរីករាយជូនបងប្អូនភៀសសឹក នឹងចូលរួមថែរក្សា ការពារប្រពៃណីវប្បធម៌ខ្មែរដ៏ល្អផូរផង់របស់យេីង។
ចំណែកឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុនរ៉ានីហ៊ុនសែនសម្តេចមហា បវរធិបតីហ៊ុនម៉ាណែត លោកជំទាវបណ្ឌិត ពេជចន្ទមុន្នី ដែលសម្ដេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋភៀសសឹកជានិច្ចទោះក្នុងកាលៈទេសៈណាក៏ដោយ។
ឯកឧត្ដមហ៊ុនម៉ានីបានបន្តថា: ស្មារតីខ្មែរតែមួយនេះ ក៏ចង់ចែករំលែកនូវក្ដីអាណិតស្រឡាញ់ កការផ្តល់ជួយជ្រោមជ្រែនិហសាមគ្គីភាពដ៏រឹងមាំនៃមហាគ្រួសារខ្មែរ ៕

