អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ទទួលតំណែងបន្ថែមជាជានាយករងខុទ្ទកាល័យលោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ

ដោយ : ភ្នំធំ / ភ្នំពេញ :លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យដែលត្រូវផ្ទេរតំណែង ហើយឡើងជាជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិកន្លងមកនោះ ឥឡូវនេះ ត្រូវក្រសួងមហាផ្ទៃឱ្យមកកាន់តំណែង «ត្រួត» ក្បែររដ្ឋមន្ដ្រីក្រសួងមហាផ្ទៃគឺលោកអភិសន្តិបណ្ឌិតស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ។

សូមរំលឹកថា កាលពីដើមខែមីនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ អត្តលេខ០៩០៤៩ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា សម្រេចផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងពីស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ទៅជាអនុប្រធាននាយកដ្ឋានកណ្ដាលនគរបាលយុត្តិធម៌នៃអគ្គស្នងការដ្ឋាននគរបាលជាតិតាមសំណើរបស់រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ដោយអនុក្រឹត្យលេខ១៦៦អនក្រ.តត ចុះថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ ។

រយៈពេលប្រមាណ១៦ថ្ងៃក្រោយមក លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ត្រូវបានក្រសួងមហាផ្ទៃ សម្រេចតែងតាំងជានាយករងខុទ្ទកាល័យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បន្ថែមលើមុខងារបច្ចុប្បន្ន ដោយប្រកាសលេខ ២៩០៩ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៦ ។
លោកនឹងត្រូវឡើងទៅបំពេញបំពេញភារកិច្ចទាំង២ខាងលើ ឲ្យបានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕

Leave a Reply

Your email address will not be published. Required fields are marked *