ស្នងកា​រ​ថ្មី ​នៃ​ស្ន​ង​កា​រ​ដ្ឋា​នន​គ​រ​បាល ​ខេ​ត្ត​ប​ន្ទា​យ​មា​ន​​ជ័យ ​ដឹ​ក​នាំ​កិ​ច្ច​ប្រ​ជុំ​​ ​និ​ង​សំ​ណេះ​សំ​ណា​​ល ​ជា​មួ​យ​ថ្នា​ក់​ដឹ​ក​នាំ ស្ន​ង​កា​រ​ដ្ឋា​ន​ន​​គ​រ​បា​លខេ​​​​ត្ត​​​ ​​​ក្រោ​យ​ពី​ប្រ​​កា​សចូ​ល​​កា​ន់​តំ​ណែ​ង​

ដោ​យ​ ​:​ ភ្​នំ​​ធំ​ ​/​ ​បន្ទា​យ​មា​ន​ជ័​យ​ ​៖​ ​​នៅ​ព្រឹ​ក​​ថ្ងៃ​ទី​១​២​ ​ខែ​មី​នា​ ​ឆ្នាំ​២​០​២​៦​ ​លោ​ក​ឧ​ត្តម​​សេ​នី​យ៍​ត្រី​ ​សឿ​ម​ ​​សា​រិ​ទ្ធ​ ​ស្ន​ង​កា​រ​ថ្មី​នៃ​ស្ន​ង​​កា​រ​ដ្ឋា​ន​ន​គ​រ​បា​ល​​ខេ​ត្ត​ប​ន្ទា​យ​មា​ន​ជ័​យ​ ​​បា​ន​អ​ញ្ជើ​ញ​ដឹ​ក​នាំ​កិ​ច្ច​​ប្រ​ជុំ​ ​និ​ង​សំ​ណេះ​សំ​ណា​ល​ជា​មួ​​យ​ថ្នា​ក់​ដឹ​ក​នាំ​​ស្ន​ង​កា​រ​ដ្ឋា​ន​ន​គ​រ​​បា​ល​ខេ​ត្ត​ ​ក្រោ​យ​ពី​ប្រ​​កា​ស​ចូ​ល​កា​ន់​តំ​ណែ​ង​​កា​ល​ពី​ម្សិ​ល​មិ​ញ​ ​។​
​ ​
​កិ​​ច្ច​ប្រ​ជុំ​នេះត្រូវបានប្រារព្ធធ្វើឡើង នៅសាលប្រជុំ(ក) នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការនគរបាលក្រុង-ស្រុកទាំង៩ លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង៤ …។

លោកឧត្តមសេនីយ៍ត្រី សឿម សារិទ្ធ បានមានមតិស្វាគមន៍ សំណេះសំណាល និងជម្រុញដល់គ្រប់ថ្នាក់ដឹកនាំ ស្នងការរង នាយការិយាល័យជំនាញ និងអង្គភាពចំណុះទាំងអស់ត្រូវពង្រឹងរបៀបរបបការងារនិង សាមគ្គីភាព ផ្ទៃ ក្នុង អោយ បាន ល្អ ,ពង្រឹងការផ្តល់សេវាជូនប្រជាពលរដ្ឋឲ្យបានល្អ, ពង្រឹងការស្រាវជ្រាវបង្ការ បង្ក្រាប បទល្មើសគ្រប់ប្រភេទ ដើម្បីធានាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ
ជាពិសេស បទល្មើសស្គេមអនឡាញ( Online Scams) ៕

Leave a Reply

Your email address will not be published. Required fields are marked *