អគ្គស្ន​ង​កា​រ ​ប​ញ្ជា​រ​ឲ្យ​ព​ង្រឹ​ង​​ស​ន្តិ​សុ​ខ​ ​ស​ណ្តា​​ប់​ធ្នា​ប់​ ​ ​បោ​ស​ស​​ម្អា​ត​ប​ទ​ល្មើ​ស​ ​ក្មេ​ង​ទំ​​នើ​ង​ ​និ​ង​ទ​ប់​​ស្កា​ត់​ប​ង្កា​រ​ ​ប​ង្ក្រា​​ប ប​ទ​​ល្មើ​ស​អ​ន​ឡា​ញ​ស្គែ​ម​(​O​​n​l​i​n​e​ ​S​c​a​m​​e​)​

ដោយ : ភ្នំធំ / បន្ទាយមានជ័យ : លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងដូច្នេះពេលអញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការថ្មី នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ម្សិលមិញនេះ ។
ពោលគឺលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការចាស់ត្រូវបានប្រកាសចូលកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
ចំណែកលោកឧត្តមសេនីយ៍ត្រី សឿម សារឹទ្ធ ស្នងការរងពីខេត្តបាត់ដំបងត្រូវបានប្រកាសចូលកាន់តំណែងមកជាស្នងកានៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ។

លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងអស់រយ:ពេល៦ឆ្នាំកន្លងមក របស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ សម្រេចបានស្នាដៃ និងសមិទ្ធផលជាច្រើនគួរជាទីមោទន:។
លោកក៏បានផ្តាំផ្ញើរនិងដាក់ចេញផែនការដល់លោកស្នងការថ្មី ដែលទើបប្រកាសចូលកាន់តំណែង ត្រូវបន្តគ្រប់គ្រងកម្លាំងឲ្យបានល្អ ពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម, បន្តស្រាវជ្រាវបោសសម្អាតបទល្មើសគ្រប់ប្រភេទ និងក្មេងទំនើង ពិសេសត្រូវសហការជាមួយ អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ បង្ការ បង្ក្រាប បទល្មើសអនឡាញស្គែម(Online Scame) ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យមានប្រសិទ្ធភាព បន្តទៀត ។

សូមបញ្ជាក់ថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់ លោកអភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអ៊ុ រាត្រី អភិបាលខេត្ត លោកប្លែក វ៉ារី ប្រធានក្រុមប្រឹក្សានៃខេត្តបន្ទាយមានជ័យ ។
ក្នុងនោះក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រតិភូអមដំណើរ ស្នងការរង អធិការគ្រប់ក្រុងស្រុក មេបញ្ចាការវរសេនាតូចទាំង៤ តំណាងមន្ទីរ ស្ថាប័ន ជាវិញខេត្តជាច្រើននាក់ផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *