ដោយ : ភ្នំធំ / ហាណូយ -វៀតណាម :ប្រទេសកុំមុយនីស្តវៀតណាមនៅថ្ងៃ៣០ខែសីហា ឆ្នាំ២០២៥ បានសម្ញែងបង្ហាញអាវុធគ្រប់ប្រភេទសម្រាប់ត្រៀមប្រារព្ធពិធីរំលឹកខួបលើកទី៨០នៃថ្ងៃបុណ្យឯករាជ្យជាតិ ដែលនឹងរៀបចំឡើងនៅថ្ងៃទី០២ខែកញ្ញា ឆ្នាំ២០២៥ ស្អែកនេះ ។
សារព៍ត៌មានអនឡាញវៀតណាមម៉ាហ្កាស៊ីនបានផ្សាយកាលពីថ្ងៃទី៣១ខែសីហា ថា: អាវុធដែលតាំងបង្ហាញរួមមានយន្តហោះចម្បាំង រថពាសដែក ដ្រូនអត្តឃាត ដ្រូនឈ្លបយកការណ៍ ប្រព័ន្ធបាញ់មីស៊ីលការពារដែនសមុទ្រ និងយានចម្បាំងគ្រាប់បាញ់មិនធ្លុះជាដើម ។
បើតាមThe Vietnamese Magazine ដដែលអោយដឹងថា: វៀតណាមគ្រោងចាយវាយជាង១០ពាន់លានដុល្លាសរអាឯណោះ សម្រាប់កិច្ចការពារជាតិនៅឆ្នាំ២០២៥ ដែលកើនឡើងដល់ទៅ៦០% ធៀបនឹងឆ្នាំ២០២១ឬផែនការ៥ឆ្នាំមុន។
អ្នកវិភាគភូមិសាស្ត្រតំបន់អោយដឹងថា: ការចំណាយកើនឡើងលើវកិស័យការពារជាតិរបស់រដ្ឋកុំមុយនីស្តវៀតណាមនេះ ចំពេលមានការរីកធំឡើងដល់កំពូលនៃឥទ្ធិពលសេដ្ឋកិច្ច នយោបាយ យោធាចិន។
ក្នុងភាពតានតឹងនៃជម្លោះតំបន់ទាមទារបូរណភាពទឹកដីក្នុងសមុទ្រចិនខាងត្បូង , ជម្លោះព្រំដែននិងនយោបាយក្នុងចំណោមប្រទេសសមាគមអាស៊ាន(កម្ពុជា ថៃ, ថៃ មីយ៉ាន់ម៉ា?) ៕

