ដោយ : ភ្នំធំ / បន្ទាយមានជ័យ :សាលាគណខេត្តបន្ទាយមានជ័យកាលពីល្ងាចថ្ងៃទី២៩ខែសីហាឆ្នាំ២០២៥ បានចុះអធិការកិច្ចត្រួតពិនិត្យ វាយតម្លៃ តម្រង់ទិសគ្រូ សមណសិស្សសម្រាប់វិស័យពុទ្ធិក:សិក្សានៅក្រុងប៉ោយប៉ែត។
ព្រះសមណញាណ ណាប់ ម៉ឺន ព្រះបាល័ដ្ឋគណខេត្ត- ព្រះគ្រូចៅអធិការវត្តគិរីជុំចម្ការខ្នុរនិងមន្ត្រីសង្ឃសាលាគណបាននិមន្តទៅបំពេញបេសកកម្មនេះ។
ក្នុងនោះទទួលដោយ ព្រះគ្រូបច្ចិមសីមាវាសី ប៉ោ សុឃឿន ព្រះអនុគណក្រុងប៉ោយប៉ែតនិងជាចៅអធិការវត្តនិមិត្តសុធីរាមកូនដំរី មន្ត្រីសង្ឃ នាយក រង លោកគ្រូ អ្នកគ្រូសាលាពុទ្ធិក:សិក្សាមកពីវត្ត៦វត្តដែលមានសាលា។
ព្រះគ្រូបច្ចិមសីមាវាសី ប៉ោ សុឃឿន មានសង្ឃដីការថា: ក្នុងចំណោមវត្ត២១ ក្នុងក្រុង យ៉ាងហោចមានវត្ត៧ដែលមានបើកសាលាពុទ្ធិក: បឋមសិក្សា។ក្នុងនោះមានសមណសិស្សជាច្រើន ហើយពេលនេះមានសមណសិស្សចំនួន១៩១អង្គនិងលោកគ្រូ អ្នគ្រូជាគ្រហស្ថនិងជាព្រះសង្ឃបានអញ្ជើញ និមន្តចូលរួមបំពេញការងារអធិការកិច្ចនេះ ។
ព្រះសមណញាណ ណាប់ ម៉ឺន មានសង្ឃដីការថា: ក្នុងនោះ ព្រះអង្គនិងមន្ត្រីសង្ឃជំនឆញបានធ្វើការក្តាប់របាយការណ័ ស្តាប់ធាតុចូល ចំណុចខ្លាំង ចំណុចខ្សោយ ពិនិត្យវាយតម្លៃលើបញ្ហាប្រឈម សំណូមពរ និងរកដំណោះស្រាយ ដើម្បីអោយការងារបង្រៀន រៀននៃពុទ្ធិក:សិក្សានៅក្រុងប៉ោយប៉ែតបានដំណើរការ មានលទ្ធផលល្អ មានប្រសិទ្ធភាពនិងប្រកបដោយការទទួលខុសត្រូវ ៕

