ដោយ : ភ្នំធំឪ / បន្ទាយមានជ័យ៖លោក ចាន់ សុភាព អនុប្រធានមន្ទីរតំណាង លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងក្រុមការងារបានរួមដំណើរជាមួយប្រធាននិងសហការីអង្គការ Room to Read ប្រចាំខេត្តបន្ទាយមានជ័យ ចុះចែកសម្ភារៈសិក្សាជូនសិស្សនៅមណ្ឌលសុវត្ថិភាពវត្តច័ន្ទស៊ី ឃុំស្រុកអូរជ្រៅ និងមណ្ឌលបឋមសិក្សាកណ្តោល ស្រុកថ្មពួក។
នេះ បើតាមមន្ត្រីឲ្យដឹងនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ។
សម្ភារៈដែលឧបត្ថម្ភដោយអង្គការ Room to Read នាពេលនេះរួមមានសៀវភៅណែនាំគ្រូ សៀវភៅជំនួយភាសាខ្មែរ សៀវភៅអំណាន និងសៀវភៅរឿងនិទាន៕

