ដោយ : ភ្នំធំ / បន្ទាយមានជ័យ៖ក្រោយសារព័ត៌មានខ្លះចុះផ្សាយទីតាំងខារ៉ាអូឡាសវីហ្កាសបង្កប់ល្បែងនិងប្រើប្រាស់គ្រឿងញៀនអាជ្ញាធរចុះពិនិត្យកាលរសៀលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។
ក្រោយសារព័ត៌មានបានចុះផ្សាយថា៖ទីតាំងខារ៉ាអូ ខេរយីហោ(ឡាសវីហ្កាស)បានលួចលាក់បង្កប់ល្បែងបាញ់ត្រី និងលួចលាក់ប្រើប្រាស់គ្រឿងញៀន ហើយអាជ្ញាធរនិងសមត្ថកិច្ចដែលដឹកនាំចុះពិនិត្យដោយលោក ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាល ក្រុងប៉ោយប៉ែត និងកម្លាំងជំនាញក្រុង។
លោកគាត ហ៊ុល បានឲ្យដឹងថា៖ក្រោយអាជ្ញាធរនិងកម្លាំងជំនាញចុះពិនិត្យជាក់ស្តែងដូចជាគ្មានការពិត្យដូចសារព័ត៌មានបានចុះផ្សាយមិនដឹងយករូបពីណាចុះផ្សាយបង្កាច់បង្ខូចធ្វើប៉ៈពាល់ដល់ម្ចាស់ទីតាំងនិងអាជ្ញាធរនិងសង្គមដែលជាព័ត៌មានមិនពិតនិងក្លែងក្លាយ។
លោកប៉ាន់ខែម ប៊ុនថន បានឲ្យដឹងថា៖ជាការខិតខំប្រឹងប្រែងពីសំណាក់អាជ្ញាធរនិងកម្លាំងមានសមត្តកិច្ចបានខិតខំប្រឹងប្រែងការពារទប់ស្កាត់ល្បែងស៊ីសងដោយខុសច្បាប់និងបទល្មើសគ្រឿង។
ក្រោយទទួលបាននិងឃើញសារព័ត៌មានបានចេញផ្សាយចោទប្រកានទីតាំងខារ៉ាអូរខេ មានបង្កប់ល្បែងស៊ីសងនិងលួចលាក់ប្រើប្រាស់គ្រឿងញៀនពេលអាជ្ញាធរដឹកនាំកម្លាំងជំនាញចុះពិនិត្យ ហើយថា មិនមានករណីដូចដែលបានចោទប្រកាន់នោះឡើយ ៕

