ខ្លោចផ្សារពេលឃើញផ្សារអូរស្មាច់ ដែលរងការវាយប្រហារដោយគ្រាប់ផ្លោងរបស់យោធាឈ្លានពានថៃ

 

ដោយ : ភ្នំធំ / ឧត្តរមានជ័យទិដ្ឋភាពផ្សារអូរស្មាច់ ស្ថិតនៅក្រុងសំរោង ខេត្តឧត្តរមានជ័យ និងតំបន់ស៊ីវិលនៅជុំវិញ ដែលទទួលរងការខូចខាត ពីការបាញ់ផ្លោងរបស់ទាហានឈ្លានពានថៃនាពេលកន្លងមក។

នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រុមការងារទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP រួមជាមួយអង្គភាពព័ត៌មាន ចំនួន ១១ផ្សេងទៀត ដែលដឹកនាំដោយក្រសួងព័ត៌មាន បានចុះមកផ្តិតយកទិដ្ឋភាពដោយផ្ទាល់នៅទីនោះ ដើម្បីបង្ហាញឱ្យឃើញច្បាស់ពីទង្វើឈ្លានពាន ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែក មិនរើសមុខ មិនរើសទីតាំងរបស់ទាហានថៃ មកលើទឹកដីកម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *