ដោយ : ភ្នំធំ / ភ្នំពេញ :ក្រុមសង្គមស៊ីវិលនៅកម្ពុជានិងថៃចំនួន៧៣បានអំពាវនាវឱ្យរាជរដ្ឋាភិបាលថៃ ដោះលែងទាហានកម្ពុជាចំនួន១៨នាក់ ជាបន្ទាន់ និងឥតលក្ខខណ្ឌ។
ពោលគឺដើម្បីសុខសន្តិភាពនិងឱ្យអ្នកទាំងនោះអាចត្រឡប់មកជួបជុំក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់របស់ពួកគេនៅក្នុងប្រទេសវិញ។
ការអំពាវនាវនេះ ធ្វើឡើងតាមរយៈសេចក្តីថ្លែងការណ៍រួម នាថ្ងៃសុក្រទី២៩ ខែសីហាឆ្នាំ២០២៥ ក្រោយពីទាហានកម្ពុជាទាំង១៨នាក់ ត្រូវបានចាប់និងឃុំខ្លួននៅក្នុងប្រទេសថៃ អស់រយៈពេល១ខែ មកហើយគិតត្រឹមថ្ងៃសុក្រ ទី២៩ខែសីហា ។
ទាហានទាំង១៨នាក់ ត្រូវបានក្រុមទាហានថៃបញ្ឆោត ប្រើល្បិចហៅទៅចាប់ដៃគ្នាជាមិត្តភាព(នៅច្រកជៃតែលើជួរភ្នំដងរែកស្រុកជាំក្សាន្តខេត្តព្រះវិហារ) នៅព្រឹកបន្ទាប់ពីកិច្ចព្រមព្រៀងបទឈប់បាញ់កម្ពុជា ថៃ បានចូលជាធរមាន ។គឺចាប់ខ្លួនកាលពីថ្ងៃទី២៩ខែកក្កដាឆ្នាំ២០២៥។
ប៉ុន្តែកងទ័ពភូមិន្ទថៃនិងក្រសួងការបរទេសថៃ អ្នកទាំងនោះ ត្រូវបានចាត់ទុកថាជាអ្នកទោសសង្គ្រាម ឬឈ្លើយសឹក (POWs) ទៅវិញ ៕

