អ្នកការសែតជើងចាស់របស់ថៃ លោក ប្រាវិត បានពិពណ៌នាថា៖ “ខ្ញុំបានព្រមានរួចហើយថា ត្រូវប្រុងប្រយ័ត្ន ទោះបីជាថៃឈ្នះសមរភូមិលើកម្ពុជា ប៉ុន្តែថៃអាចនឹងចាញ់សង្គ្រាមក្នុងក្រសែភ្នែកសហគមន៍អន្តរជាតិ” ។

ដោយ : ភ្នំធំ / បាងកក-ថៃ : .ថៃកំពុងត្រូវបានគេមើលឃើញថាជា ‘អ្នកឈ្លានពាន’ និងជា ‘តួអង្គអាក្រក់’។”
នេះគឺជាឧទាហរណ៍នៃរបាយការណ៍ព័ត៌មានពី Al Jazeera ដែលជាបណ្តាញទូរទស្សន៍អន្តរជាតិផ្សាយភាសាអង់គ្លេសលំដាប់ពិភពលោកមួយ មានមូលដ្ឋាននៅមជ្ឈឹមបូព៌ាក្នុងចំណោមស្ថាប័នធំៗទាំង ៣ ដែលមនុស្សទូទាំងពិភពលោកតាមដាន (២ ទៀតគឺ CNN និង BBC)។

អ្នកយកព័ត៌មានរបស់ Al Jazeera បានរាយការណ៍ថា : ថៃបានប្រើប្រាស់កម្លាំងយោធាដើម្បី “ដណ្តើមយកទឹកដី” របស់កម្ពុជា ដោយគ្មានសូម្បីតែពាក្យថា “តំបន់ជម្លោះដែលទាមទារត្រួតគ្នា” (disputed territories) នោះទេ។
វាធ្វើឱ្យអ្នកទស្សនាមានអារម្មណ៍ថា : ថៃមានលក្ខណៈស្រដៀងនឹងប្រទេសមួយ( អ៊ីស្រាអែល) នៅតំបន់មជ្ឈិមបូព៌ា ដែលចូលចិត្តប្រើកម្លាំងបាយដណ្តើមយកដីធ្លីគេ។

សំណួរគឺ៖ ហេតុអ្វីបានជាអ្នកកាសែតរាយការណ៍បែបនេះ? តើមកពីក្រសួងការបរទេសថៃបរាជ័យក្នុងការធ្វើទំនាក់ទំនង? ឬក៏មកពីជនបរទេសបានឃើញទិន្នន័យហើយ តែមិនជឿលើភាគីថៃ?

ប៉ុន្តែថ្ងៃនេះ សង្គមថៃមិនខ្វល់ឡើយ គឺកំពុងតែសម្ងំនៅក្នុង “សំបកកង់” (កង្កែបក្នុងអណ្តូង) ក្នុងពិភពបិទជិតរបស់អ្នកដែលកំពុងស្រវឹងសង្គ្រាម ដោយមិនដឹង និងមិនខ្វល់ថាអន្តរជាតិគេគិត ឬមើលមកថៃយ៉ាងណានោះទេ។

វាមិនស័ក្តិសមទាល់តែសោះ ជាមួយនឹងកេរ្តិ៍ឈ្មោះដែលត្រូវរលាយបង់បែបនេះ។
កាសែតគេក៏និយាយ ៖ បទឈប់បាញ់ ១៦ ចំណុច មិនមែនដណ្តើមបានត្រង់ណា បានដីត្រង់នោះទេ!
ខ្ញូំសូមនាំអត្ថបទនេះ ដែលស្រង់ពីកាសែត thaitribune ជាភាសាថៃ ផុសថ្ងៃទី ៣១ ធ្នូ ឆ្នាំ ២០២៥ ស្តីអំពីចំណុចបទឈប់បាញ់ ១៦ចំណុចរវាងថៃនិងកម្ពុជា នាថ្ងៃទី ២៧ ធ្នូ ត្រូវបានអ្នកខ្លះយល់ និងខ្លះមិនយល់ ។ សូមបញ្ជាក់ឱ្យច្បាស់ថា វាមិនមែនជាកិច្ចព្រមព្រៀងពីការបាន ឬ បាត់ បង់អធិបតេយ្យនោះទេ វាក៏មិនមែនជាពស្តុតាងដែល នរណាដណ្តើមបានដីត្រង់ណា នឹងកាន់កាប់ត្រង់នោះដែរ! វាគ្រាន់តែជាការ «បញ្ឈប់ការប្រើកម្លាំង»ដើម្បីកុំឱ្យស្ថានការណ៍រីករាលដាលតែប៉ុណ្ណោះ។

ក្នុង# ចំណុចទី៣ បានបញ្ជាក់ច្បាស់ថា៖ កិច្ចព្រមព្រៀងឈប់បាញ់ មិនប៉ះពាល់ដល់ការកំណត់ខ្សែបន្ទាត់ព្រំដែនរវាងប្រទេសឡើយ ហើយគ្រប់យ៉ាងត្រូវតែបញ្ជូនត្រឡប់ទៅចរចាក្នុងយន្តការដើមវិញ។

#ចំណុច៤ នៃកិច្ចព្រមព្រៀង កាន់តែបញ្ជាក់បន្ថែមថា៖ តំបន់ព្រំដែនមិនមែនជាសមរភូមិកាន់កាប់អចិន្ត្រៃយ៍នោះទេ ជាការបើកផ្លូវឱ្យប្រជា ពលរដ្ឋត្រឡប់ទៅរស់នៅផ្ទះសម្បែង និងប្រកបរបរចិញ្ចឹមជីវិតបានជាធម្មតា។ នេះមានន័យថា ការរក្សាកម្លាំងទាហាននៅក្នុងចំណុចដែលដណ្តើមបាន គ្រាន់តែជាវិធានការបណ្តោះអាសន្នផ្នែកសន្តិសុខប៉ុណ្ណោះ មិនមែនជាការបញ្ជាក់សិទ្ធិលើទឹកដី ហើយក៏មិនអាចប្រើជាពស្តុតាងតាមផ្លូវច្បាប់ក្នុងពេលអនាគតបានដែរ។

រឿងពិតគឺនៅត្រង់ គ្រប់យ៉ាងត្រូវត្រឡប់ទៅរក MOU43 (ឆ្នាំ2000) ដែលជាក្របខ័ណ្ឌចរចាព្រំដែនដែលថៃ និងកម្ពុជាបានចុះហត្ថលេខារួមគ្នា ហើយ MOU នេះ ផ្សារភ្ជាប់ជាមួយផែនទីខ្នាត 1:200,000 ជាមូលដ្ឋានយោងរបស់គណៈកម្មការព្រំដែនចម្រុះ (JBC) មិនមែនជាផែនទីយោធាថៃគូសខ្នាត 1:50,000 ដែលប្រើក្នុងសមរភូមិនោះទេ។

នេះគឺជាចំណុចដែលមនុស្សជាច្រើនប្រហែលជាមិនចង់ទទួលស្គាល់ការពិតទេថា៖ ទោះបីជាទាហានថៃអាចដណ្តើមដីបាននៅក្នុងសមរភូមិតាមផែនទី 1:50,000 ក៏ដោយ ប៉ុន្តែនៅពេលឈានចូលដល់តុចរចាតាម MOU2000 តំបន់ទាំងនោះប្រហែលជាគ្មានទម្ងន់តាមផ្លូវច្បាប់ទាល់តែសោះ ព្រោះក្របខ័ណ្ឌនៃការបោះបង្គោលព្រំដែនចុងក្រោយ ត្រូវផ្អែកលើផែនទី 1:200,000 តាមដែលបានព្រមព្រៀងគ្នាតាំងពីដំបូង មិនមែនតាមខ្សែបន្ទាត់ដែលបានមកពីការប្រយុទ្ធគ្នានោះទេ។

វាមិនមែនជារឿងចៃដន្យទេដែលកម្ពុជា ជាពិសេស សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហោះសារក្នុងន័យថា ការឈប់បាញ់លើកនេះ មិនបានផ្លាស់ប្តូរខ្សែបន្ទាត់ព្រំដែនណាមួយឡើយ ព្រោះក្នុងផ្លូវច្បាប់ ការណ៍នេះនឹងត្រូវទាញត្រឡប់ទៅរក MOU2000 និងផែនទី 1:200,000 ដើម្បីវាស់វែងតាមបង្គោលដើម ៕
#កិច្ចព្រមព្រៀងឈប់បាញ់ #Sorith #ផែនទីបារាំងសៀម #Cambodia #thailand #សមរភូមិ

Leave a Reply

Your email address will not be published. Required fields are marked *