លោកអាល់ហ្វារ៉ូ (Michael F Alfaro): ការគ្រប់គ្រងនៅលើដីកម្ពុជារបស់ថៃដែលកំពុងត្រូវបានអះអាងតាមរយៈកម្លាំង មិនមែនស្របច្បាប់ទេ

ដោយ : ភ្នំធំ / វ៉ាស៊ីងតោន- សរអា:ភូមិជោគជ័យ ខែធ្នូ ឆ្នាំ២០២៥ — បើទោះបីជាមានសេចក្តីថ្លែងការណ៍រួមមួយចេញនៅថ្ងៃទី២៧ ខែធ្នូ និងការសម្រេចចិត្តរបស់កម្ពុជាក្នុងការបន្តអាជ្ញាកណ្តាលតាមរយៈតុលាការក៏ដោយ កងកម្លាំងយោធាថៃបានគ្រប់គ្រងទឹកដីកម្ពុជាប្រកបដោយប្រសិទ្ធភាព។

លោកអាល់ហ្វារ៉ូ (Michael F Alfaro) អ្នករាយការណ៍ប្រចាំសេតវិមានរបស់លោកប្រធានាធិបតីដូណាល់ត្រាំ បានសរសេរលើហ្វេសប៊ុកផ្លូវការនិងមានប្រជាប្រិយរបសលោកកាលពីថ្ងៃទី២ខែធ្នូថា:
កុងតឺន័រដឹកជញ្ជូនត្រូវបានដាក់ជាជង់ជារបាំង។ ទង់ជាតិថៃមួយបានដោតហោះពីលើ។ ផ្លាកសញ្ញាប្រកាសមួយដែលបិទផ្សាយមិនទុកកន្លែងសម្រាប់ការសង្ស័យទេ៖ ប្រជាជនកម្ពុជាត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹងមិនឱ្យចូលទៅក្នុងតំបន់នេះ(ភូមិនិងផ្ទះរបស់ខ្លួនវិញទេ) ។។

លោកសរសេរបន្តថា: កម្ពុជាកំពុងជ្រើសរើសផ្លូវស្របច្បាប់ ដោយមានអាជ្ញាកណ្តាល ច្បាប់អន្តរជាតិ និងដំណោះស្រាយដោយសន្តិវិធី។

ប៉ុន្តែថៃវិញ កំពុងជ្រើសរើសកម្លាំងយោធាឈ្លានពានយក ។

ទោះបីជាសេចក្តីសម្រេចរបស់តុលាការត្រូវបានចេញក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះក៏ដោយ ក៏មិនមានហេតុផលអ្វីដើម្បីជឿថា រដ្ឋាភិបាលថៃនឹងប្រកាន់ខ្ជាប់ ឬអនុវត្តសាលក្រមណាមួយដែលតុលាការអន្តរជាតិបានចេញនោះទេ។
លោកអាល់ហ្វារ៉ូ (Michael F Alfaro) បញ្ជាក់ថា: ការគ្រប់គ្រងនៅលើដីកំពុងត្រូវបានអះអាងតាមរយៈកម្លាំង មិនមែនច្បាប់ទេ ។ដែលធ្វើឱ្យខូចដល់ដំណើរការផ្លូវច្បាប់ដែលកម្ពុជាបានប្តេជ្ញាគោរព។
ចំណែកអ្នកឆ្លើយឆ្លងរបស់ទូរទស្សន៍អន្តរជាតិអាល់ហ្សាជេរ៉ា (Al Jazeera TV) ក៏បានផ្សាយពីការឈ្លានពានដោយកម្លាំងរបស់យោធាថៃរឹបយកភូមិជោគជ័យរបស់កម្ពុជានៅក្រោយបទឈប់បាញ់ចុះថ្ងៃទី២៧ខែធ្នូឆ្នាំ២០២៧ ដោយការរាយលួសបន្លា ដាក់របងធុងកុងតឺនឺរនិងហាមពលរដ្ឋកម្ពុជាចូលទៅរស់នៅក្នុងផ្ទះនិងភូមិជោគជ៍យរបស់ខ្លួនវិញ បើទោះជាថៃបានទម្លាក់និងបំផ្លាញក្លាយជាផេះទៅហើយក៏ដោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *