ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ព្រឹកនៃថ្ងៃដំបូង ប្រឡងបាក់ឌុបនៅបន្ទាយមានជ័យប្រព្រឹត្តទៅរលូន សន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពធម្មតា ។ឯអាកាសធាតុក៏មនមានភ្លៀងធ្លាក់ដូចកាលពីល្ងាចម្សិលមិញ ឬ១ថ្ងៃមុនដែលមានភ្លៀង ។
សូមបញ្ជាក់ថា នាព្រឹកថ្ងៃទី២៨ខែសីហាឆ្នាំ២០២៥ ការកាត់បើកវិិញ្ញាសារដំបូងនៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប ខេត្តបន្ទាយមានជ័យបានប្រារព្ធធ្វើនៅសំណេរវិទ្យាល័យសិរីសោភ័ណ ។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ លោកបណ្ឌិតកុលផេង វឌ្ឍនា អនុរដ្ឋលេខានិងជាប្រធានគណ:មេប្រយោគទូទាំងប្រទេសប្រចាំខេត្តអមដោយលោកយឹម សំណាង អភិបាលរងខេត្ត លោកកែសួន សុភាព អភិបាលរងខេត្តនិងជាប្រធានសសយកខេត្ត លោកច័ន្ទ ម៉ារ៉ាដូណា ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំខេត្ លោកឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំខេត្ត តនិងអ្នកពាក់ព័ន្ធអញ្ជើញធ្វើពិធីនេះ ។
លោកអាភិបាលខេត្តបានជូនពរ សុខភាពល្អ អ ដល់កូនក្មួយជាបេក្ខជន បេក្ខនារីទាំងអស់ ហើយសូមាអោយប្រឡងជាប់ បាននិទ្ទេសល្អផង ។
ពោលគឺដើម្បីអនាគត់របស់កូនៗ គ្រួសារកូនៗ ពិសេសសង្គមជាតិរបស់យើង សំបូរទៅដោយធនធានមនុស្ស មានគុណភាពល្អ ។
សូមបញ្ជាក់ថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬបាក់ឌុប សម័យប្រឡងថ្ងៃ២៨ខែសីហា ឆ្នាំ ២០២៥ មានបេក្ខជនចុះឈ្មោះក្នុងបញ្ជីប្រឡងសរុប ៖ ៦.៥៥២ នាក់ / ស្រី ៣.៧២៥នាក់ ។
ក្នុងនោះមានថ្នាក់វិទ្យាសាស្ត្រសរុប ១.៨២៥នាក់ / ស្រី ១.១០៧នាក់ ។ ថ្នាក់វិទ្យាសាស្ត្រសង្គមចំនួន៤.៧២៧នាក់/ស្រី២.៦១៨នាក់ ។
មានចំនួន៨មណ្ឌលនៅក្នុងក្រុងសិរីសោភ័ណ ។
ក្នុងនោះ មានបេក្ខជន នារី៣នាក់ដែលមានជម្ងឺព្យួរសេរ៉ូមត្រូវគណ:មេប្រយោគរៀបចំអោយអង្គុយប្រលងក្នុងបន្ទប់មួយដាច់ពីគេ ៕

