ក្រសួងការបរទេស : អ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន

ដោយ : បន្ទាយ / ភ្នំពេញ :ក្រសួងការបរទេស និងសហប្រតិបត្ដិការអន្ដរជាតិ កាលពីថ្ងៃទី២៤ខែធ្នូ បានណែនាំឲ្យស្ថានតំណាងកម្ពុជានៅបរទេស( ស្ថានទូត ស្ថាអគ្គកុងស៊ុល) ទាំងអស់ ជូនដំណឹងអ្នកដំណើរទាំងខ្មែរ និងបរទេសចៀសវាងការធ្វើដំណើរឆ្លងកាត់ថៃ និងផ្អាកប្រើប្រាស់សេវាក្រុមហ៊ុនអាកាសចរណ៍ថៃ ជាបណ្តោះអាសន្ន។ នេះបើលិខិតរបស់ក្រសួងការបរទេស ដព័!!ត៌មានទទួលបាននៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥។

ក្នុងលិខិតបានបញ្ជាក់ថា «ខ្ញុំសូមជម្រាប ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត លោកអគ្គកុងស៊ុល និងកុងស៊ុលកិត្តិយសថា ចាប់តាំងពីមានការផ្ទុះអាវុធឈ្លានពានទឹកដីកម្ពុជា អាជ្ញាធរថៃ បានប្រព្រឹត្តទង្វើមិនសមរម្យ បង្កការ លំបាក និងការភិតភ័យដល់អ្នកដំណើរបរទេស និងពលរដ្ឋខ្មែរដែលធ្វើដំណើរឆ្លងកាត់ប្រទេសថៃចូលមក ប្រទេសកម្ពុជាដោយអាជ្ញាធរថៃ បានឃាត់ខ្លួន នាំទៅសាកសួរ ថតវីដេអូ និងឆែកឆេរវ៉ាលីសជាដើម»។

ដើម្បីទប់ស្កាត់អំពើបំភិតបំភ័យ និងទង្វើមិនសមរម្យរបស់អាជ្ញាធរថៃនេះ ក្រសួងសូមធ្វើការណែនាំ ស្ថានតំណាងកម្ពុជាប្រចាំនៅបរទេស ជូនដំណឹងដល់អ្នកដំណើរទាំងខ្មែរ និងបរទេសឱ្យចៀសវាងធ្វើ ដំណើរឆ្លងកាត់ប្រទេសថៃ និងផ្អាកប្រើប្រាស់សេវារបស់ក្រុមហ៊ុនអាកាសចរណ៍ថៃជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី៕

Leave a Reply

Your email address will not be published. Required fields are marked *