ដោយ : ភ្នំធំ / អឺរ៉ូបខាងកើត:លោកជា ច័ន្ទបរិបូរណ៌ ឯកអគ្គរាជទូតវិសមញ្ញ និងពេញសាមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី រ៉ូម៉ានី ក្រិច ស៊ីប លីទុយអានី ឡាតវីយ៉ា និងអេស្តូនី បានសរសេរសំបុត្រចំហមួយផ្ញើទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ , សង្គ្រាម ។
លោកសរសេរថា: ” ថ្នាក់ដឹកនាំកំពូលៗថៃត្រូវនាំខ្លួនទៅតុលាការឧក្រិដ្ឋកម្មសង្គ្រាម” ។
ការវាយប្រហារដោយអាវុធលើជនស៊ីវិល និងទ្រព្យសម្បត្តិស៊ីវិល មិនមែនជារឿងដែលអាចទទួលយកបានក្រោមច្បាប់អន្តរជាតិឡើយ។ អំពើហិង្សាដែលបានអះអាងថាបានកើតមាន រួមមានការវាយប្រហារលើជនស៊ីវិល សាលារៀន វត្តអារាម ប្រាសាទបុរាណ ផ្ទះសម្បែងប្រជាពលរដ្ឋ ការផ្តាច់ស្ពាន បំផ្លាញថ្នល់ ការលួចយកទ្រព្យសម្បត្តិ និងការវាយចូលជ្រៅមកក្នុងទឹកដីនៃដែនអធិបតេយ្យភាពរបស់កម្ពុជា—ទាំងនេះជាសកម្មភាពធ្ងន់ធ្ងរដែលប៉ះពាល់ដល់មនុស្សធម៌ សន្តិភាព និងកិត្តិយសរបស់ច្បាប់អន្តរជាតិ។
លើសពីនេះទៅទៀត មានសេចក្តីរាយការណ៍ និងការអះអាងយ៉ាងធ្ងន់ធ្ងរ ថាថៃបានប្រើប្រាស់ គ្រាប់បែកចង្កោម និង គ្រាប់បែកផ្សែងពុល ក្នុងតំបន់ដែលមានជនស៊ីវិលរស់នៅ។ គ្រាប់បែកចង្កោម គឺជាអាវុធដែលបង្កគ្រោះថ្នាក់យ៉ាងទូលំទូលាយ និងបន្តគ្រោះថ្នាក់យូរអង្វែង ព្រោះគ្រាប់បែកជាច្រើនអាចមិនផ្ទុះភ្លាមៗ ហើយនៅសល់ជាគ្រាប់មរណៈគំរាមកំហែងជីវិតប្រជាពលរដ្ឋ ជាពិសេសកុមារ។
លោកជា ច័ន្ទបរិបូរណ៌ ចំណែកឯការប្រើប្រាស់សារធាតុផ្សែងពុល គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងគោលការណ៍មនុស្សធម៌ ដែលហាមឃាត់ការប្រើប្រាស់អាវុធដែលបង្កគ្រោះថ្នាក់មិនរើសមុខ និងប៉ះពាល់ដល់សុខភាពមនុស្សយ៉ាងធ្ងន់ធ្ងរ ។
លោកបន្ថែមថា: ការវាយប្រហារដោយចេតនាលើគោលដៅស៊ីវិល និងបេតិកភណ្ឌវប្បធម៌ គឺជាការរំលោភយ៉ាងច្បាស់លាស់នៃគោលការណ៍មូលដ្ឋាននៃច្បាប់មនុស្សធម៌អន្តរជាតិ។
គោលការណ៍ “ការបំបែក” និង “សមមាត្រ” ត្រូវបានបង្កើតឡើងដើម្បីការពារជនស៊ីវិលពីគ្រោះថ្នាក់នៃសង្គ្រាម ប៉ុន្តែបើអំពើទាំងនេះត្រូវបានអនុវត្តដោយការមិនគោរព ឬដោយចេតនា វាមិនអាចត្រូវបានបំភ្លេច ឬលើកលែងទោសឡើយ។
ជនស៊ីវិលជាជនរងគ្រោះដ៏គ្មានអាវុធ កុមារ ស្ត្រី ព្រះសង្ឃ និងប្រជាពលរដ្ឋសាមញ្ញ មិនគួរត្រូវបានដាក់ជាគោលដៅនៃអាវុធសង្គ្រាម។ ការបំផ្លាញសាលារៀន វត្តអារាម និងប្រាសាទបុរាណ គឺជាការបំផ្លាញអនាគត ការបំផ្លាញសាសនា និងការបំផ្លាញអត្តសញ្ញាណវប្បធម៌របស់មនុស្សជាតិទាំងមូល។
ដោយសារតែភាពធ្ងន់ធ្ងរនៃអំពើដែលបានអះអាង និងផលប៉ះពាល់យ៉ាងជ្រាលជ្រៅលើជីវិត និងសន្តិភាព ត្រូវមានការទទួលខុសត្រូវតាមច្បាប់។ ថ្នាក់ដឹកនាំកំពូលៗដែលមានភារកិច្ចបញ្ជា ឬអនុញ្ញាតឲ្យកើតមានអំពើទាំងនេះ មិនអាចគេចវេសពីទំនួលខុសត្រូវបានឡើយ។
គោលការណ៍ទំនួលខុសត្រូវតាមខ្សែបញ្ជាការ បញ្ជាក់ថា អ្នកដឹកនាំត្រូវទទួលខុសត្រូវចំពោះអំពើដែលកើតឡើងក្រោមអំណាច និងការបញ្ជារបស់ខ្លួន។
យុត្តិធម៌មិនមែនជាការសងសឹកទេ ប៉ុន្តែជាគន្លងដើម្បីការពារជនស៊ីវិល ការពារសន្តិភាព និងរារាំងមិនឲ្យអំពើឧក្រិដ្ឋកម្មធ្ងន់ធ្ងរបែបនេះកើតឡើងម្តងទៀត។
ដូច្នេះ ការនាំខ្លួនថ្នាក់ដឹកនាំកំពូលៗថៃទៅកាន់តុលាការឧក្រិដ្ឋកម្មសង្គ្រាម គឺជាជំហានចាំបាច់ ដើម្បីឲ្យការពិតត្រូវបានបង្ហាញ យុត្តិធម៌ត្រូវបានអនុវត្ត និងសេចក្តីថ្លៃថ្នូររបស់ច្បាប់អន្តរជាតិត្រូវបានគោរព។
សន្តិភាពពិតប្រាកដ អាចកើតមានបានតែពេលដែលឧក្រិដ្ឋកម្មមិនត្រូវបានមើលរំលង ហើយអ្នកដែលទទួលខុសត្រូវ ត្រូវឈរមុខចំពោះច្បាប់ដោយស្មើភាព៕
Open Letter
By Chan Chanboribo, “Extraordinary and Plenipotentiary Ambassador of the Kingdom of Cambodia to the Republic of Bulgaria.” Romania,Greece,Cyprus, Lithuania, Latvia, Estonia.
Thailand’s Top Leadership Must Be Brought Before a War Crimes Court
Attacks using weapons against civilians and civilian property are not acceptable under international law. The acts of violence alleged to have occurred—including attacks on civilians, schools, pagodas, ancient temples, and private homes; the cutting of bridges; the destruction of roads; the looting of property; and deep incursions into the sovereign territory of Cambodia—are grave actions that undermine humanity, peace, and the integrity of international law.
Furthermore, there are serious reports and allegations that Thailand has used cluster munitions and toxic smoke or chemical weapons in areas where civilians live. Cluster munitions are weapons that cause widespread harm and long-term danger, as many submunitions may fail to detonate immediately and remain as deadly remnants that threaten civilian lives, especially those of children.

