យោធាថៃឈ្លានពានបានបាញ់ផ្លោងបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់ក្នុងភូមិសាស្ត្រ ភូមិកូនត្រី ឃុំកូបស្រុកអូរជ្រៅ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅវេលាម៉ោង ៩:៤០នាទី ព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៥ យោធាថៃឈ្លានពានបានបាញ់ផ្លោងចំនួន១គ្រាប់ ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់ ក្នុងភូមិសាស្ត្រ ភូមិកូនត្រី ឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។
លោកមេភូមិកូនត្រីនិិងមេឃុំកូបអោយដឹងថា: ចំណុចដែលគ្រាប់ធ្លាក់ចម្ងាយជាង២០គមពីព្រំដែននៃឃុំអូរបីជាន់ គឺនៅជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ។

អាជ្ញាធរខេត្តបន្ទាយមានជ័យចាត់ទុកឧទ្ទវហេតុនេះ ទង្វើរអមនុស្សធម៌របស់ ទាហានថៃបណ្តាលអោយរបួសមនុស្សពេញវ័យ២នាក់ កុមារម្នាក់ ៕

Leave a Reply

Your email address will not be published. Required fields are marked *