យោធាឈ្លានពានថៃ ប្រើយន្តហោះចម្បាំង T-50 ទម្លាក់គ្រាប់បែក៤គ្រាប់ក្នុងភូមិសាស្ត្រភ្នំសំពៅស្រុកបាណន់ចម្ងាយ១៦៧គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃ

ដោយ : ភ្នំធំ / បាត់ដំបង :យោធាឈ្លានពានថៃ ប្រើយន្តហោះចម្បាំង T-50 ផលិតនៅកូរ៉េខាងត្បូងទម្លាក់គ្រាប់បែក៤គ្រាប់ក្នុងភូមិសាស្ត្រភ្នំសំពៅស្រុកបាណន់ខេត្តបាត់ដំបងចម្ងាយ១៦៧គីឡូម៉ែត្រពីព្រំដែនកម្ពុជា ថៃ ដែលមានចម្ងាយប្រមាណ ១៦៧គីឡូម៉ែត្រ ពីច្រកព្រំដែនភ្នំដី ស្រុកសំពៅលូនខេត្តបាត់ដំបងទល់មុខច្រកខាវឌីនស្រុកខ្លងហាតខេត្តស្រះកែវ ។

ទម្ងន់គ្រាប់បែកទម្លាក់ពីយន្តហោះ T50 របស់កងទ័ពអាកាសថៃ នៅ ភ្នំសំពៅ ធ្វើឱ្យប្រជាពលរដ្ឋភ័យខ្លាចចាកចេញពីផ្ទះ សម្បែងទៅ សម្ងំតាម វាលស្រែ ។

សូមបញ្ជាក់ថា បើទោះបីមានកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន និងការទទូចពីសំណាក់អាមេរិក ចិន និងបណ្តាប្រទេសជាច្រើនឱ្យកម្ពុជា និងថៃ បញ្ឈប់ការផ្ទុះអាវុធរវាងគ្នាយ៉ាងណាក្តី តែកងទ័ពថៃឈ្លានពាន នៅតែបន្តការ ទន្ទ្រានឈ្លានពានមកលើដែនអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា។

ក្រៅពីការបាញ់ផ្លោងនៅតាមព្រំដែនហើយនោះ កងទ័ពអាកាសថៃ ក៏បានប្រើយន្តហោះ T50 ដែលទិញពីប្រទេសកូរ៉េខាងត្បូងមកទម្លាក់ គ្រាប់បែកជាច្រើនគ្រាប់ចូលជ្រៅក្នុងទឹកដីកម្ពុជានៅខេត្តសៀមរាប ខេត្តបាត់ដំបង និងបន្ទាយមានជ័យផងដែរ។

ការទម្លាក់គ្រាប់បែកនេះ បានបង្កការភ័យខ្លាចយ៉ាង ខ្លាំងដល់ប្រជាពលរដ្ឋរស់នៅក្នុងភូមិ។
ការភ័យខ្លាចទម្ងន់គ្រាប់ធ្វើឱ្យប៉ះ ពាល់ដល់អាយុជីវិតនោះ ប្រជាពលរដ្ឋក្នុងភូមិក្មេងចាស់ បានសម្រេចរត់ ចេញពីផ្ទះសម្បែងទៅនៅតាមវាលស្រែ។

ក្នុងចំណោមប្រជាពលរដ្ឋដែលបានរត់ចេញពីភូមិនោះ រួមមានស្ត្រីទើប សម្រាល កូន និងក្មេងតូចៗផងដែរ។
ទិដ្ឋភាពនោះ រំលេចនូវក្តីសង្វេគយ៉ាងខ្លាំងក្លា ហើយនេះក៏បង្ហាញឱ្យឃើញនូវទង្វើព្រៃផ្សៃរបស់កងទ័ពអាកាសថៃឈ្លានពាន ដើម្បីសម្រេចមហិច្ឆតាឈ្លានពានដ៏ឃោរឃៅរបស់ពួកគេ គេមិនខ្លាចរអាច្បាប់ទម្លាប់សកល ហើយបានរំលោភយ៉ាងធ្ងន់ធ្ងរដល់សិទ្ធិរបស់ជនស៊ីវិល ៕

Leave a Reply

Your email address will not be published. Required fields are marked *