ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង

ដោយ : ភ្នំធំ / បាត់ដំបង :ទាហានសៀម បន្ដសកម្មភាពឈ្លានពានដែនអធិបតេយ្យកម្ពុជា ដោយបាញ់ផ្លោងកាំភ្លើងធំចូលដល់ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង លើសពីព្រំដែនជម្លោះនៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥នេះ។
សកម្មភាពនៃបាញ់ផ្លោងនេះ តាំងពីយប់រំលងអធ្រាត្រ រហូតដល់ម៉ោង១១ព្រឹកនេះ។
បើគិតត្រឹមព្រឹកព្រលឹម មកទល់ម៉ោង១១នេះ ទាហានសៀនបាញ់ផ្លោងជិត ៣០គ្រាប់ហើយ ។
នេះបើតាមអ្នកនាំពាក្យក្រសួងការពារជាតិ។
ក្រៅពីនេះ អ្នកនាំពាក្យលើកឡើងពីម្សិលមិញថា ស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពបាញ់ប្រហារចូលទីតាំងប្រជាជនស៊ីវិលកម្ពុជា និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្ត្រ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖

-នៅម៉ោង ១៤:៤២នាទី យោធាថៃបានបាញ់ផ្លោងមកលើទីតាំងប្រជាជនឱឲឱស៊ីវិលកំពុងរស់នៅប្រមាណជាង ៤០គ្រាប់ នៅក្នុងភូមិសាស្ត្រ ឃុំតាស្តា ឱស្រុកសំពៅលូន ខេត្តបាត់ដំបង។
សកម្មភាពខាងលើជាការវាយប្រហារដ៏កំរោល ដោយមិនរើសគោលដៅរបស់យោធាថៃ ជាការរំលោភបំពានច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងធ្ងន់ធ្ងរ។
កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងកំពុងតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ ៕

Leave a Reply

Your email address will not be published. Required fields are marked *