ដោយ : ភ្នំធំ / ពោធិសាត់ :កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥
ទាហានថៃបានបន្តប្រើយន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក បំផ្លាញសាលាបឋមសិក្សាចំនួន១កន្លែង និងអគារពាណិជ្ជកម្មចំនួន១កន្លែង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់ ។
នេះបើតាមក្រសួងមហាផ្ទៃ។
ក្រសួងបានបន្តថា: យោធាថៃព្រមទាំងផ្លោងគ្រាប់គ្រប់ប្រភេទចូលតំបន់ស៊ីវិលក្នុងខេត្តឧត្តរមានជ័យ បណ្ដាលឱ្យខូចខាតរថយន្តប្រជាពលរដ្ឋចំនួន២គ្រឿង៕

