ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យត្រឹមថ្ងៃទី២០ខែធ្នូ : កើនដល់ជាង៥ម៉ឺនគ្រួសារ(  ៥៤,៩៥៩)  មនុស្សរាយជាង១៨ម៉ឺននាក់ ( ១៨៣, ៣៥៩) ….

ដោយ :  ភ្នំធំ / បន្ទាយមានជ័យ :ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យត្ដែលភៀសសឹកក្នុង
ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យដែលភៀសសឹកក្នុងដើមគ្រានិងក្នុងគ្រាគិតត្រឹមថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥  មកពីភូមិ ឃុំ សង្កាត់នានានៅតំបន់ព្រំដែនបានកើនឡើងដល់ ៥៤,៩៥៩គ្រួសារ មនុស្សរាយ១៨៣, ៣៥៩នាក់ /ស្រីចំនួន៩៥, ១៥៣នាក់ កុមារចំនួន៥៥, ២៨៩នាក់  ។

នេះបើតាមលោកណង វុទ្ធី  នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យអោយដឹងកាលពីថ្ងៃទី២០ខែធ្នូឆ្នាំ២០២៥ ។
ក្នុងនោះ ស្នាក់នៅទីទួលសុវត្ថិភាពមេ( ជំរំជនភៀសសឹក) ចំនួន៨៧ទីតាំង ( កន្លងមកគិតទាំងជំរំមេនិងរងចំនួន១០៦ ទីតាំង ) តែឥឡូវហៅតែជំរំមេ ដែលមានជំរំរងចំណុះ សរុបតែ៣៤ មណ្ឌលសុវត្ថិភាពឬជំរំជនភៀសសឹក ចំនួន៤២,៥៨៣គ្រួសារ មនុស្សរាយ ១៤៤, ៨៥៥នាក់ / ស្រីចំនួន៧៥,៣៩១នាក់/  កុមារចំនួន៤៤,២៧៤នាក់។និងក្រៅពីនោះស្នាក់នៅផ្ទះសាច់ញាតិ ។

គឺមណ្ឌលសុវត្ថិភាព( ជំរំជនភៀសសឹក) មាននៅ : ១- ស្រុកព្រះនេត្រព្រះ ចំនួន ៥ទីតាំងមេ មានពលរដ្ឋភៀសសឹកចំនួន ៧, ៩២០គ្រួសារ មនុស្សរាយ២៥,៦៧៦នាក់ ។ ២-ស្រុកភ្នំស្រុក ចំនួន៤ទីតាំងមេ មានពលរដ្ឋភៀសសឹកចំនួន១៣, ៣០៨គ្រួសារ មនុស្សរាយចំនួន៤០, ០៧៣នាក់ ។ ៣-ស្រុកថ្មពួកចំនួន៤ទីតាំងមេ មានពលរដ្ឋភៀសសឹកចំនួនចំនួន២, ៣៨០គ្រួសារ មនុស្សរាយ៦, ៥៩៦នាក់.។៤-ក្រុងសិរីសោភ័ណចំនួន៧ទីតាំង មានពលរដ្ឋភៀសសឹកចំនួន៧,០៩៧គ្រួសារ មនុស្សរាយចំនួន២៤, ៩២៧នាក់.។៥- ស្រុកអូរជ្រៅ មាន៣ទីតាំង មានពលរដ្ឋភៀសសឹកចំនួន២,៤៩៥ គ្រួសារ មនុស្សរាយចំនួន៩,៤២៧នាក់.។៦- ស្រុកស្វាយចេក មាន ៦ ទីតាំង មានពលរដ្ឋភៀសសឹកចំនួន៤,២០៨គ្រួសារ  មនុស្សរាយ១៣, ៤២៥នាក់ ។.៧- ស្រុកមង្គលបូរី ចំនួន៤ទីតាំង មានពលរដ្ឋភៀសសឹកចំនួន១៥, ១២៤គ្រួសារ មនុស្សរាយ៥៤, ៥២៣នាក់ ។៨- ស្រុកម៉ាឡៃ មានពលរដ្ឋភៀសសឹកចំនួនចំនួន២, ៤២៧គ្រួសារ មនុស្សរាយចំនួន៨.,៧១២នាក់ ។

ហើយពលរដ្ឋភៀសសឹកត្រូវអន្តរាគមន៍( ផ្តល់ឃីតអំណោយ) ទាំងអ្នកស្នាក់នៅទួលសុវត្ថិភាពនិងទាំងអ្នកស្នាក់នៅតាមផ្ទះសាច់ញាតិ ជាបន្តបន្ទាប់។
សូមបញ្ជាក់ថា  មកទល់ថ្ងៃនេះ ពលរដ្ឋភៀសសឹកនៅ៧ខេត្តព្រំដែនកម្ពុជា សៀម។

តាមសេចក្ដីប្រកាស ព័ត៌មានរបស់ក្រសួងមហាផ្ទៃ.ជនភៀសសឹកទូទាំងប្រទេស( ៧ខេត្តជាប់ព្រំដែនកម្ពុជា ថៃ) គិតត្រឹមល្ងាចថ្ងៃទី១៩ខែធ្នូ ចំនួនជនភៀសសឹកបានកើនដល់ជិតកន្លះលាននាក់ ខណៈ ជំរំ សុវត្ថិភាពត្រូវបាន ពង្រីកបន្ថែមទៅដល់ខេត្តកែប ក្រចេះ និងកំពង់ធំបន្ថែម។ សរុបទីតាំងជំរំមាន នៅ ១៤ខេត្ត គឺបន្ទាយមានជ័យ, ឧត្តរមានជ័យ,បាត់ដំបងសៀមរាប, ព្រះវិហារ, កោះកុង, ពោធិ៍សាត់, កំពង់ធំ, កំពង់ចាម, កំពត, កែប, កណ្តាល, ក្រចេះ និងកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *