ប្រើប្រាស់យន្តហោះចម្បាំង F-16 យោធាថៃវាយប្រហារលើភូមិសាស្ត្រក្រុងប៉ោយប៉ែត ទម្លាក់គ្រាប់បែកចំនួន២គ្រាប់, របួស២នាក់

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នាថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២៥នេះ នៅក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យយោធាថៃវាយប្រហារលើដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ដែលព័ត៌មានបឋមថា មានមនុស្ស២នាក់បានរងរបួស។និងខូចខាតអគារសាធារណ: ហេដ្ឋារចនាសម្ព័ន្ធ ផែស្ងួតរបស់ក្រុមហ៊ុន និងលំនៅឋានពលរដ្ឋ .

នេះបើតាមលោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិបា ជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

គឺនៅម៉ោង ១១:០៦នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន ២គ្រាប់ចណណុចក្បែររង្វាង់មូលផ្លូវេះាតលេខ៥និងផ្លូវជាតិលេខ៥៨ ភូមិ-សង្កាត់ផ្សារកណ្តាលក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

អ្នកនាំពាក្យថ្លៃងថា កងកម្លាំងកម្ពុជាបាននឹងបន្តឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

Leave a Reply

Your email address will not be published. Required fields are marked *