ពេលយោធាថៃពង្រីកគោលដៅវាយប្រហារនិងបាញ់មិនរើសមុខទើបបង្កអោយជនភៀសសឹកហក់ឡើងខ្ពស់នៅបន្ទាយមានជ័យ

ដោយ : ភ្នំធំ / បន្ទាយមានជ័យ :ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យដែលមកពីភូមិ ឃុំ សង្កាត់នានានៅតំបន់ព្រំដែនបានកើនឡើងខ្ពស់ដល់ជិត៩.០០០គ្រួសារហើយមកស្នាក់នៅទួលសុវត្ថិភាពចំនួន៣៩កន្លែងដែលស្ថិតនៅស្រុកថ្មពួក ស្វាយចេក អូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ភ្នំស្រុក ព្រះនេត្រព្រះនិងម៉ាឡៃ ។

លោកលី សុវណ្ណារឹទ្ធិ អភិបាលរងនិងជាអ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យអោយដឹងថា: ចាប់តាំងពីថ្ងៃទី៧ខែធ្នូមក យោធាថៃបានបង្កើនសកម្មភាពឈ្លានពានលើបូរណភាពទឹកដីកម្ពុជាក្នុងភូមិសាស្ត្រខរត្តបន្ទាយមានជ័យ ។

ក្នុងនោះ បាញ់ប្រហារដោយកាំភ្លើងតូច មធ្យមនិងធំ មកលើភូមិដ្ឋាន ផ្ទះសម្បែង ស្រែចម្ការ ស្ថានីយ៍ប្រេង កន្លែងអាជីវកម្ម ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន វត្តអារាមនិងទីតាំងផ្សេងៗទៀតនៅតំបន់ព្រំដែនក្នុងស្រុកអូរជ្រៅ ស្វាយចេក ថ្មពួក។
ចំណែកក្រសួងការពារជាតិនិងមន្ត្រីអាជ្ញាធរឃុំបានអោយដឹងនៅថ្ងៃទី១០ខែធ្នូថា : នៅព្រឹកនេះ យោធាថៃបានហោះយន្តហោះF16 រំលោភចូលដែនអាកាសកម្ពុជា ក្នុងភូមិសាស្ត្រខាងលើ ។
ក្នុងនោះ យន្តហោះបានទម្លាក់បានទម្លាក់២គ្រាប់នៅឃុំស្លក្រាមស្រុកស្វាយចេក ផងដែរ ។
ហេតុការណ៍នាំអោយបងប្អូនប្រជាពលរដ្ឋមានការព្រួយបារម្ភ ក៏នាំាំគ្នាភៀសសឹកចេញស្ងាត់ភូមិ ។

លោកណង វុទ្ធី នាយករដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ មកទល់ព្រឹកថ្ងៃទី១០ខែធ្នូ នេះបានអោយដឹងថា : ស្ថានភាពជំនន់ជនភៀសសឹកក្នុងខេត្តដែលមកពីភូមិ ឃុំ សង្កាត់នានានៅតំបន់ព្រំដែនបានកើនឡើងខ្ពស់ដល់ជិត៩.០០០គ្រួសារហើយមកស្នាក់នៅទួលសុវត្ថិភាពចំនួន៣៩កន្លែងដែលស្ថិតនៅស្រុកថ្មពួក ស្វាយចេក អូរជ្រៅ ក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ភ្នំស្រុក ព្រះនេត្រព្រះនិងម៉ាឡៃ។
ក្នុងនោះ មណ្ឌលធំៗផ្ទុកជនភៀសសឹកច្រើនមាននៅក្រុងសិរីសោភ័ណនិងស្រុកមង្គលបូរី ។

នេះមិនរាប់បញ្ចូលនូវជនភៀសសឹកដែលស្នាក់នៅតាមផ្ទះចំនួន១ ០០០ប្លាយគ្រួសារទៀត, ជនភៀសសឹកពីក្រុងប៉ោយប៉ែតរាប់ពាន់គ្រួសារនិងរាប់ពាន់គ្រួសារទៀតជនភៀសសឹកមកពីខេត្តឧត្តរមានជ័យផងទេ ។

លោកណង វុទ្ធី បន្តថា: ចំពោះមុខថ្នាក់ដឹកនាំ មន្ត្រីអាជ្ញាធរសមត្ថកិច្ចនិងអ្នកពាក់ព័ន្ធបាននឹងកំពុងសម្របសម្រួលទទួលជនភៀសសឹកដើម្បីមានទួលសុវត្ថិភាពស្នាកនៅ មានសុវត្ថិភាព មានស្បៀងអាហារ ថ្នាំសង្កូវ មានសម្ភារ: ប្រើប្រាស់ជាដើម ។

ពលរដ្ឋភៀសសឹក នៅភូមិយាងឃុំអូរបីជាន់, មកពីឃុំសឹង្ហ , ឃុំសូភីស្រុកអូរជ្រៅបានប្រាប់ថា : ពលរដ្ឋបានភៀសសឹកចែញពីភូមិឃុំអស់ហើយ ព្រោះមានគ្រាប់ធ្លាក់និងស្នូរគ្រាប់កាំភ្លើងតូចធំរណ្តំ ៕

Leave a Reply

Your email address will not be published. Required fields are marked *