ក្រសួងការបរទេសអាមេរិក មានក្តីកង្វល់លើបញ្ហាជម្លោះ កម្ពុជា-ថៃ

ដោយ : បន្ទាយ / វ៉ាស៊ីនតោន :ក្រសួងការបរទេសអាមេរិក មានក្តីកង្វល់លើបញ្ហាជម្លោះ កម្ពុជា-ថៃ ចេញសេចក្តីប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិក មានក្តីកង្វល់លើបញ្ហាជម្លោះ កម្ពុជា-ថៃ ។
ក្រសួងការបរទេសអាមេរិកបានអំពាវនាវប្រទេសទាំងពីរបញ្ឈប់ទំនាស់ជាបន្ទាន់ ដើម្បីការការពារជនស៊ីវិលនិងវិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង ដូចដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព គូឡាឡាំនាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតីដូណាល់ ត្រាំ (Donald Trumpនិង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោកអាន់វ៉ា អ៊ីប្រាហ៊ីម ( Anwar Ibrahim ) ជាសាក្សី ៕

Leave a Reply

Your email address will not be published. Required fields are marked *