ដោយ : ភ្នំធំ / បន្ទាយមានជ័យ :នៅវេលាម៉ោងប្រមាណ៧ព្រឹកមកទល់ជិតថ្ងៃត្រង់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥នេះ យោធាថៃបានបន្ដសកម្មភាពឈ្លានពានកម្ពុជា តាមរយៈការបាញ់ផ្លោងកាំភ្លើងធំជាច្រើន ចូលភូមិជោគជ័យ ភូមិព្រៃចាន់ ឃុំអូរបីជាន់ស្រុកអូរជ្រៅនិងភូមិបឹងត្រកួនឃុំគោរមៀតស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ដែលធ្វើឲ្យស្ថានការណ៍កាន់តែក្ដៅខ្លាំងជាងម្សិលមិញទៅទៀត ។
នេះបើតាមលោកស្រីម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិថ្លែងនៅព្រឹកថ្ងៃទី១០ខែធ្នូនេះ ។
កាលពីម្សិលមិញ សមរភូមិមុខក្នុងភូមិសាស្ដ្រខេត្តបន្ទាយមានជ័យ មានភូមិជោគជ័យ ភូមិព្រៃចាន់ បឹងត្រកួន បង្គោលព្រំដែនលេខ៤៨ កម្លាំងកម្ពុជាបានផ្លោងកាំភ្លើងដោយប្រើប្រាស់ BM21 កម្ទេចទីតាំងឈរជើងរបស់យោធាថៃខ្ទេច នៅមុខភូមិជោគជ័យ។
កម្លាំងជួរមុខរបស់កម្ពុជានៅតែម្ចាស់ការប្រុងប្រយ័ត្នខ្ពស់បំផុត ដើម្បីការពារបូរណភាពទឹកដី និងដែនអធិបតេយ្យជាតិពីការំលោភបំពានម្ដងហើយម្ដងទៀតរបស់ថៃ៕


