បើក​កា​រ​ដ្ឋាន​ ​សា​ង​ស​ង់​​ផ្លូ​វ​ជ​ន​ប​ទ​ ​​ចំ​នួ​ន​១​៤​ខ្សែ​ ​ប្រ​វែ​ង​ ​១​៣​៤​,​៤​​០​ ​គ​.​ម​.​ ​​នៅ​ក្នុ​ង​ខេ​ត្ត​ក្រ​ចេះ​ ក្រោ​ម​ថវិ​​កា​ហិ​រ​ញ្ញ​​ប្បទា​ន​ឥ​ណ​ទាន ពី​​ធ​នា​គា​រ​ពិ​ភ​ព​លោ​ក​ ​​(​​WB)​

ខេ​ត្ត​​​​ក្រ​ចេះ​​​ ​៖​ ​នា​ព្រឹ​ក​ថ្ងៃ​អ​ង្គា​រ​ ៤រោ​​ច​ ​ខែ​មិ​គ​សិ​រ​ ​ឆ្នាំ​ម្សា​ញ់​ ​ស​ប្ត​ស័​ក​ ​ព​​.​ស​.​២​៥​៦​៩​ ​ត្រូ​វ​នឹ​ង​ថ្ងៃ​ទី​​៩​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​​ស្ថិ​ត​នៅ​ក្នុ​ង​ភូ​មិ​ក​ន្ទួ​ត​ ​ឃុំ​ក​ន្ទួ​​ត​ ​ស្រុ​ក​ចិ​ត្រ​បុ​រី​ ​​ខេ​ត្ត​ក្រ​ចេះ​ ​ឯ​ក​ឧ​​ត្ត​ម​ ​ឆា​យ​ ​ឫ​ទ្ធិ​សែ​ន​ ​រ​ដ្ឋ​​ម​ន្ដ្រី​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​​ជ​ន​ប​ទ​ ​បា​ន​អ​ញ្ជើ​ញ​​ជា​អ​ធិ​ប​តី​ក្នុ​ង​ពិ​​ធី​បើ​ក​កា​រ​ដ្ឋា​ន​សា​ង​ស​ង់​ផ្លូ​វ​ជ​ន​​ប​ទ​ ​ចំ​នួ​ន១​៤​​ខ្សែ ​ប្រ​វែ​ង​ ​១​៣​៤​,​៤​០​ ​​គ​.​ម​.​ ​នៅ​ក្នុ​ង​ខេ​​ត្តក្រ​​ចេះ​ ​ដែ​ល​ជា​កា​រ​វិ​​និ​យោ​គ​សា​ធា​រ​ណៈ​រ​ប​ស់​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ ​តា​ម​រ​យៈ​ក្រ​សួ​ង​​អ​ភិ​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​​ ​ក្រោ​ម​ថ​វិ​កា​ហិ​រ​ញ្ញ​​ប្ប​ទា​ន​ឥ​ណ​ទា​ន​ពី​ធ​នា​គា​រ​ពិ​​ភ​ព​លោ​ក​ ​(​W​B​)​​ ​ក្នុ​ង​គោ​ល​ដៅ​ប​ង្កើ​ន​កា​​រ​ត​ភ្ជា​ប់​ស​ក​ម្ម​​ភា​ព​ធុ​រ​កិ​ច្ច​ផ្សេ​ង​ៗ​ឱ្យ​​មា​ន​ភា​ព​រ​ស់​រ​វើ​ក​ ​និ​ង​ជំ​រុ​ញ​កំ​​ណើ​ន​សេ​ដ្ឋ​កិ​ច្ច​នៅ​តំ​ប​ន់​ជ​ន​ប​ទឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវជនបទ ចំនួន ១៤ខ្សែប្រវែង ១៣៤,៤០ គ.ម. ​ដោ​យ​មា​​ន​វ​ត្ត​មា​ន​អ​ញ្ជើ​ញ​ចូ​ល​រួ​ម​រ​ប​ស់​ ​ឯ​ក​ឧ​​ត្ត​ម​ ​លោ​ក​ជំ​ទា​វ​ ជា​ថ្នា​​ក់​ដឹ​ក​នាំ​ក្រ​សួ​ង​អ​ភិ​វ​ឌ្ឍ​ន៍​ជ​​ន​ប​ទ​ ​ឯ​ក​ឧ​ត្ត​ម​ ​លោ​ក​​ជំ​ទា​វ​ ​តំ​ណា​ង​ក្រ​សួ​ង​​ពា​ក់​ព័​ន្ធ​​ ​ឯ​​ក​ឧ​ត្ត​ម​ប្រ​ធា​ន​ក្រុ​​ម​ប្រឹ​ក្សា​ខេ​ត្ត​ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត តំណាងធនាគារពិភពលោក អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ សរុបប្រមាណ ១ ២០០នាក់។

ឯកឧ​ត្ត​ម​​ ​វ៉ា​​ ​ថ​ន​ ​អ​ភិ​បា​ល​នៃ​គ​ណៈ​អ​ភិ​​បា​ល​ខេ​ត្ត​ក្រ​ចេះ​ ​បា​ន​​ធ្វើ​រ​បា​យ​កា​រ​ណ៍​ស្វា​គ​ម​ន៍​ ​ដោ​​យ​ជ​ម្រា​ប​ជូ​ន​អំ​ពី​​ស្ថាន​ភា​​ព​ភូ​មិ​សា​ស្ដ្រ​ ​សេ​ដ្ឋ​កិ​ច្ច​ ​និ​ង​ស​​ង្គ​ម​កិ​ច្ច​ ​ជា​ពិ​​សេ​ស​កា​រ​រី​ក​​ច​ម្រើ​ន​លើ​វិ​ស័​យ​ហេ​​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​រូ​​ប​វ​ន្ដ​និ​ង​គ​ម​នា​គ​​ម​ន៍​ ​និ​ង​ក​ម្រិ​ត​​ជី​វ​ភា​ព​រ​ប​ស់​ប្រ​ជា​ជ​ន​នៅ​ទូ​​ទាំ​ង​ខេ​ត្ត​ក្រ​ចេះ​ ​។​ ​ប​ន្ទា​ប់​​ម​ក​ ​លោ​ក​ជំ​​ទា​វ​ ​ហូ​ ​សុ​វ​​ណ្ណិ​កា​ ​រ​ដ្ឋ​លេ​ខា​ធិ​​កា​រ​ ​និ​ង​ជា​នា​យ​ក​គ​ម្រោ​ង​​ ​បា​ន​ធ្វើ​រ​បា​យ​​កា​រ​ណ៍​ស​ង្ខេ​ប​អំ​​ពី​ស​វ​តា​ ​គ​​ម្រោ​ង​កែ​ល​ម្អ​កា​រ​ត​ភ្ជា​​ប់​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​ផ្លូ​​វ​ថ្ន​ល់​ ​(​R​C​I​​P​)​ ​បា​ន​​ទ​ទួ​ល​ថ​វិ​កា​​ហិ​រ​ញ្ញ​ប្ប​ទា​ន​​ឥ​ណ​ទា​ន​ពី​ធ​​នា​គា​រ​ពិ​ភ​ព​​លោ​ក​ដែ​ល​ត្រូ​វ​សា​ង​​ស​ង់​ជា​ផ្លូ​វ​ក្រា​ល​កៅ​​ស៊ូ​ពី​រ​ជា​ន់​ ​(​D​B​S​​T​)​ ​និ​ង​ផ្លូ​វ​ក្រា​ល​​បេ​តុ​ង​ ​ដែ​ល​មា​ន​​ប្រ​វែ​ង​ស​រុ​ប​ ​២​៨​​៣​.​២​ ​គ​.​ម​ ​​ស្ថិ​ត​ក្នុ​ង​ខេ​ត្ត​​គោ​ល​ដៅ​ចំ​នួ​​ន​៣​ ​រួ​ម​មា​ន​​ ​ខេ​ត្ត​កំ​ព​ង់​ចា​​ម​ ​ត្បូ​ង​ឃ្មុំ​ ​និ​ង​​ខេ​ត្ត​ក្រ​ចេះ​។​

បន្ទាប់ពី​​បា​ន​ស្ដា​ប់​រ​បា​យ​​កា​រ​ណ៍​ស្វា​គ​ម​ន៍​​រួ​ច​ម​ក​ ​ឯ​ក​ឧ​ត្ត​ម​​ ​ឆា​យ​ ​ឫ​ទ្ធិ​​សែ​ន ​​​​​រ​​​ដ្ឋ​​​​​ម​​​ន្ដ្រី​​​​ក្រ​​​សួ​ង​​​អ​​​ភិ​​​​វ​​​ឌ្ឍ​​​ន៍​​​​​​ជ​​​ន​​​ប​​​​ទ​ ​បា​ន​ស​​ម្ដែ​ង​នូ​វ​កា​រ​កោ​ត​​ស​រ​សើ​រ​ ​និ​ង​វា​យ​ត​​ម្លៃ​ខ្ព​ស់​ចំ​ពោះ​រ​ដ្ឋ​បា​ល​ខេ​​ត្ត​ ​និ​ង​ម​ន្ទី​រ​អ​ង្គ​ភា​​ព​ទាំ​ង​អ​ស់​រ​ប​ស់​ខេ​ត្ត​ ​ព្រ​ម​​ទាំ​ង​ក្រុ​ម​កា​រ​ងា​រ​រា​​ជ​រ​ដ្ឋា​ភិ​បា​ល​ចុះ​មូ​ល​ដ្ឋា​​ន​ខេ​ត្ត​ក្រ​ចេះ​ ​ដែ​ល​បា​ន​ខិ​ត​ខំ​​ប្រឹ​ង​ប្រែ​ង​អ​ភិ​វ​ឌ្ឍ​ខេ​ត្ត​​ឱ្យ​មា​ន​កា​រ​រី​ក​​ច​ម្រើ​ន​ ​និ​ង​ទ​ទួ​ល​បា​​ន​នូ​វ​ស​មិ​ទ្ធ​ផ​ល​​នា​នា​លើ​គ្រ​ប់​វិ​ស័​យ​ទាំ​ង​​ផ្នែ​ក​ស​ន្តិ​សុ​ខ​ ​​ស​ណ្តា​ប់​ធ្នា​ប់​ ​សេ​ដ្ឋ​កិ​ច្ច​ ​ស​​ង្គ​ម​កិ​ច្ច​ ​និ​ង​វ​ប្ប​ធ​ម៌​​ ​ដែ​ល​ធ្វើ​ឱ្យ​ខេ​ត្ត​ក្រ​ចេះ​​កា​ន់​តែ​មា​ន​​ស​ម្រ​ស់​ស្រ​ស់​បំ​​ព្រ​ង​។​

​ ​ថ្លែ​ង​ក្នុ​ង​ពិ​ធី​នោះ​ ​ឯ​ក​​ឧ​​ត្ដ​ម​រ​ដ្ឋ​ម​ន្រ្ដី​ ​​បា​ន​ជ​ម្រា​ប​ជូ​ន​អំ​ពី​យុ​ទ្ធ​សា​​ស្ដ្រ​ប​ញ្ច​កោ​ណ​ ​និ​​ង​ច​ក្ខុ​វិ​ស័​យ​ ​រ​ប​ស់​រា​ជ​​រ​ដ្ឋា​ភិ​បា​ល​ក្រោ​ម​កា​រ​ដឹ​​ក​នាំ​ប​ន្ត​វេ​ន​ប្រ​​ក​ប​ដោ​យ​គ​តិ​ប​ណ្ឌិ​​ត​រ​ប​ស់​ ​ស​ម្ដេ​ច​ម​ហា​​ប​វ​រ​ធិ​ប​តី​ ​ហ៊ុ​ន​​ ​ម៉ា​ណែ​ត​ ​នា​យ​ក​រ​ដ្ឋ​​ម​ន្ត្រី​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា​ ​​ព្រ​ម​ទាំ​ង​កា​រ​​ដា​ក់​ឱ្យ​ប្រើ​ប្រា​ស់​នូ​​វ​គោ​ល​ន​យោ​​បា​យ​ជា​តិ​ស្តី​ពី​កា​​រ​អ​ភិ​វ​ឌ្ឍ​ជ​ន​ប​ទ​ ​​ឆ្នាំ​២​០​២​៥​​-​២​០​៣​៥​ ​ដោ​​យ​បា​ន​កំ​​ណ​ត់​ច​ក្ខុ​វិ​ស័​យ​​“​ក​សា​ង​ស​ង្គ​ម​​ជ​ន​ប​ទ​ក​ម្ពុ​ជា​ឱ្យ​​មា​ន​វិ​បុ​ល​ភា​ព​ប្រ​ក​ប​ដោ​យ​ ​ប​​រិ​យា​ប​ន្ន​ ​ស​​ម​ធ​ម៌​ ​និ​ង​ចី​​រ​ភា​ព​ទាំ​ង​ផ្នែ​ក​សេ​​ដ្ឋ​កិ​ច្ច​ ​ស​ង្គ​ម​កិ​​ច្ច​ ​និ​ង​វ​ប្ប​ធ​​ម៌​”​។​ ​

​ផ្អែ​កលើ​​យុ​ទ្ធ​សា​ស្ដ្រ​នៃ​​គោ​ល​ន​យោ​បា​យ​​ជា​តិ​នេះ​ ​ក្រ​សួ​ង​អ​ភិ​​វ​ឌ្ឍ​ន៍​ជ​ន​ប​ទ​ ​ត្រូ​​វ​អ​នុ​វ​ត្ត​នូ​វ​យុ​ទ្ធ​​សា​ស្រ្ត​គ​ន្លឹះ​ចំ​នួ​ន​៥​ ​ដែ​ល​ក​ម្ម​វិ​​ធី​អា​ទិ​ភា​ព​រ​ប​ស់​ក្រ​​សួ​ង​ ក្​​នុ​ង​គោ​ល​បំ​ណ​ង​​លើ​ក​ក​ម្ព​ស់​គុ​ណ​​ភា​ព​ ​និ​ង​គុ​ណ​ត​​ម្លៃ​ជី​វិ​ត​រ​ស់​នៅ​រ​ប​​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​​ជ​ន​ប​ទ ប្រ​ក​បដោ​យ​ប​​រិ​យា​ប័​ន្ន​ ​ទាំ​ង​ផ្នែ​​ក​សេ​ដ្ឋ​កិ​ច្ច​ ​ស​ង្គ​ម​​កិ​ច្ច​ ​និ​ង​វ​ប្ប​ធ​ម៌​​នៅ​ទូ​ទាំ​ង​ព្រះ​រា​ជា​​ណា​ច​ក្រ​ក​ម្ពុ​ជា​​។​ ​ ​ដោ​យ​ក្នុ​​ង​នោះ​ ​ក្រ​​សួ​ង​កំ​ពុ​ង​យ​ក​ចិ​ត្ត​​ទុ​ក​ដា​ក់​លើ​កា​​រ​លើ​ក​ក​ម្រិ​ត​គុ​ណ​ភា​​ព​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​ ​និ​ង​គ​ម​នា​គ​ម​​ន៍​ជ​ន​ប​ទ​ ​ដើ​ម្បី​​ផ្សា​រ​ភ្ជា​ប់​ស​ក​​ម្ម​ភា​ព​ធុ​រ​​កិ​ច្ច​ផ្សេ​ង​ៗ​ឱ្យ​​មា​ន​ភា​ព​រ​ស់​រ​​វើក​ ​និ​ង​កា​​ន់​តែ​ស​ក​ម្ម​​ឡើ​ង​ប​ន្ថែ​ម​​ទៀ​ត​ដែ​ល​ជា​មូ​ល​ដ្ឋា​​ន​គ្រឹះ​នៃ​កំ​ណើ​ន​ប្រា​ក់​ចំ​​ណូ​ល​រ​ប​ស់​គ្រួ​សា​រ​នៅ​តំ​ប​ន់​​ជ​នប​ទ​។​ ​ជា​ក់​ស្ដែ​ង​ពិ​ធី​បើ​ក​កា​​រ​ដ្ឋា​ន​សា​ង​​ស​ង់​ផ្លូ​វ​ជ​ន​ប​​ទ​ទាំ​ង​ ​១​៤​ខ្សែ​​​ ​ប្រ​វែ​ង​ស​រុ​​ប​ ​១​៣​៤​,​៤​​០​គី​ឡូ​ម៉ែ​ត្រ​ ​នេះ​ ​នឹ​ង​​ផ្តល់​​ផ​ល​ប្រ​យោ​ជ​ន៍​ដ​ល់​ប្រ​ជា​ជ​ន​ចំ​នួ​​ន​​​ ​១​៥​ ​២​១​៨​គ្រួ​សា​រ​ ​ស្មើ​​នឹ​ង​ប្រ​ជា​ជ​ន​ប្រ​មា​ណ​ ​៧​៦​​ ​០​០​០​នា​ក់​ ​ក្នុ​ង​ភូ​មិ​​ចំ​នួ​ន​ ​៣​៥​ ​ឃុំ​​ចំ​នួ​ន​ ​១​១​ ​ក្នុ​ង​​ស្រុ​ក​ចិ​ត្រ​បុ​រី​ ​ស្រុ​ក​​ស្នួ​ល​ ​ស្រុ​ក​ព្រែ​ក​ប្រ​ស​​ព្វ​ ​និ​ង​ក្រុ​ង​ក្រ​​ចេះ​ ​ដោ​យ​ជួ​យ​ប​​ង្កើ​ន​កា​រ​ត​ភ្ជា​ប់​ ​និ​ង​គាំ​​ទ្រ​ ​ក៏​ដូ​ច​ជា​ស​ម្រួ​ល​​ដ​ល់​កា​រ​ប្រ​ក​ប​កា​រ​​ងា​រ​ប្រ​ចាំ​ថ្ងៃ​ ​ចំ​ណេ​ញ​ពេ​​ល​វេ​លា​និ​ង​ថវិ​​កា ​ហើ​យ​ធា​នា​បា​ន​​នូ​វ​កា​រ​ប្រើ​​ប្រា​ស់​ផ្លូ​វ​បា​ន​គ្រ​ប់​រ​ដូ​វ​កា​ល​ ​ជា​​ពិ​សេ​ស​ស​ម្រួ​ល​ដ​ល់​កា​រ​ធ្វើ​ដំ​​ណើ​រ​រ​ប​ស់​ភ្ញៀ​វ​ទេ​​ស​ច​រ​ណ៍​ចូ​ល​ទៅ​កា​ន់​​តំ​ប​ន់​រ​ម​ណី​យ​​ដ្ឋា​ន​ធ​ម្ម​ជា​តិ​កាំ​​ពី​រ​ ​និ​ង​អ​ន្ល​ង់​ផ្សោ​ត​ផ​ង​ដែ​រ​។​ ​

​ជាមួ​យ​​គ្នា​នោះ​ ​ឯ​ក​ឧ​ត្ត​ម​រ​ដ្ឋ​ម​ន្ដ្រី​ ​បា​ន​ផ្តាំ​ផ្ញើ​ដ​ល់​​ម​ន្រ្តី​អ​នុ​វ​ត្ត​គ​ម្រោ​ង​ទាំ​ង​ថ្នា​ក់​ជា​តិ​ ​ថ្នា​​ក់​ខេ​ត្ត​ ​ទី​ប្រឹ​ក្សា​ប​ច្ចេ​ក​ទេ​ស​ទាំ​ង​អ​ស់​​ត្រូ​វ​មា​ន​ភា​ព​ជា​ម្ចា​ស់​​កា​រ​​ ​និ​ង​យ​ក​ចិ​ត្ត​ទុ​ក​​ដា​ក់​អ​នុ​វ​ត្ត​កា​រ​ងា​រ​ ​​ប្រ​ក​ប​ដោ​យ​កា​​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ខ្ព​ស់​ ​ស្រ​​ប​តា​ម​ប​ទ​ដ្ឋា​ន​ប​ច្ចេ​ក​ទេ​ស​ ​និ​ង​គោ​ល​កា​​រ​ណ៍​សុ​វ​ត្ថិ​ភា​ព​ ​ព្រ​ម​​ទាំ​ង​បា​ន​ ​អំ​ពា​វ​នា​​វ​ដ​ល់​ប្រ​ជា​ព​ល​រ​ដ្ឋ​ ​អា​ជ្ញា​ធ​រ​​មូ​ល​ដ្ឋា​ន​គ្រ​ប់​លំ​ដា​​ប់​ថ្នា​ក់​ ​ចូ​ល​រួ​ម​ប​ង្ក​​ល​ក្ខ​ណៈ​​ងា​យ​ស្រួ​ល​ស​ម្រ​ប​ស​ម្រួ​ល​ដោះ​​ស្រា​យ​ផ​ល​ប៉ះ​ពា​ល់​ ​​ប្រ​ក​ប​ដោ​​យ​សា​ម​គ្គី​ភា​ព​ ​និ​ង​ចា​ត់​ទុ​ក​ជា​ប្រ​យោ​ជ​ន៍​ស​មូ​ហ​ភា​ព​ ​​ព្រ​ម​ទាំ​ង​ចូ​ល​រួ​ម​ថែ​រ​ក្សា​​ស​មិ​ទ្ធ​ផ​ល​ទាំ​​ង​ឡា​យ​ដែ​ល​រ​ដ្ឋា​ភិ​បា​ល​​បា​ន​ផ្ត​ល់​ជូ​ន​ក​ន្ល​ង​ម​ក​ ​។​

​​ឯ​ក​ឧ​ត្ដ​ម​រ​ដ្ឋ​​ម​ន្រ្ដី​​ ​បា​ន​គូ​ស​ប​ញ្ជា​ក់​ថា​ ​ស​មិ​ទ្ធ​​ផ​ល​ដែ​ល​ស​ម្រេ​ច​បា​ន​​​ ​និ​ង​អ​ង្គ​ពិ​ធី​ដ៏​អ​​ធិ​ក​អ​ធ​ម​នា​ពេ​ល​នេះ​ ​​អា​ច​ប្រ​ព្រឹ​ត្ត​ទៅ​បា​ន​​គឺដោ​យ​សា​រ​គុ​​ណបំ​ណា​ច់​នៃ​ ​“​សុ​ខ​ស​ន្តិ​ភា​ព​”​ ​​ដែ​ល​កើ​ត​ចេ​ញ​ពី​កា​រ​លះ​​បង់​ដ៏​ធំ​ធេ​ង​និ​ង​កា​រ​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​ឥ​ត​ឈ​ប់​ឈ​រ​​ដើម្បី​ជា​តិ​និ​ង​ប្រ​ជា​ជ​​ន​ ​ដោ​យ​យ​ក​ជី​វិ​ត​ធ្វើ​​ជា​ដើ​ម​ទុ​ន​រ​ប​ស់​ ​ស​ម្តេ​​ច​តេ​ជោ​​​ ​ហ៊ុ​ន​ ​សែ​ន​ ​ជា​បិ​តា​​ស​ន្តិ​ភា​ព​នៃ​ក​ម្ពុ​ជា​ ​ស្ថា​ប​និ​ក​ម​គ្គុ​ទេ​ស​ក៍​​ឯ​ក​ ​និ​ង​ប្រ​តិ​ប​​ត្តិ​ក​រ​ន​យោ​បា​យ​​ឈ្នះឈ្នះ​ ​និ​ង​ក្រោ​ម​កា​រ​ដឹ​ក​នាំ​ប​​ន្ត​វេ​ន​ប្រ​ក​ប​ដោ​យ​ថា​ម​វ​ន្ត​​រ​ប​ស់​ស​ម្តេ​ច​ម​ហា​ប​វ​​រ​ធិ​ប​តី​ ​ហ៊ុ​ន​ ​ម៉ា​ណែ​ត​ ​​នា​យ​ក​រ​ដ្ឋ​ម​ន្ត្រី​​នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​​ជា​ប​ច្ចុ​ប្ប​ន្ន​ ​បា​ន​​និ​ង​កំ​​ពុ​ង​ក​សា​ង​ស​មិ​ទ្ធ​ផ​ល​​ថ្មី​បន្ថែ​ម​ទៀ​ត​ ​ជូ​ន​ប្រ​ទេ​ស​ជា​តិ​និ​ង​​ប្រ​ជា​ជន​។​ ​​ ​ ​ផ្អែ​ក​លើ​ស​មិ​ទ្ធ​ផ​ល​នៃ​ស​ន្តិ​ភា​ព​ក្នុ​ង​យុ​​គ​ស​ម័​យ​“​តេ​ជោ​-​ធិ​ប​តី​​”​ ​ក្នុ​ង​នា​ម​ជា​អ្ន​ក​ប​ន្ត​វេ​ន​ ​​និ​ង​ក្រោ​ម​កា​រ​ដឹ​​ក​នាំ​ដ៏​ឈ្លា​ស​វៃ​​ប្រក​ប​ដោ​យ​គ​តិ​ប​ណ្ឌិ​ត​រ​ប​ស់​​ ​ស​ម្តេ​ច​ម​ហា​ប​វ​រ​ធិ​​ប​តី​​ ​ឯ​ក​ឧ​ត្ត​​ម​រ​ដ្ឋ​ម​ន្ដ្រី​ ​ប្តេ​ជ្ញា​​ចិ​ត្ត​ចូ​ល​រួ​ម​អ​​​នុ​វ​ត្ត​នូ​​វ​យុទ្ធ​សាស្ដ្រ​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិ​បា​ល​ ​ដើ​ម្បី​​ស​ម្រេ​ច​ឱ្យ​បា​ន​ជោ​​គ​ជ័​យ​នូ​វ​ច​ក្ខុ​​វិ​ស័​យ​“​ក​ម្ពុ​ជា​ ​ជា​ប្រ​ទេ​ស​មា​ន​ប្រា​ក់​ចំ​​ណូ​ល​ខ្ព​ស់​ឆ្នាំ​ ​២​០​៥​០​”៕ដោយ​ ហ៊ឹម​ ម៉ាត់

Leave a Reply

Your email address will not be published. Required fields are marked *