ដោយ : ភ្នំធំ / បន្ទាយមានជ័យ :អាជ្ញាធរ ខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោក អ៊ុំ រាត្រី អភិបាល នៃ គណៈអភិបាលខេត្ត បានសម្របសម្រួល បញ្ចេញរថយន្ត ជាច្រេីនគ្រឿង សម្រាប់ដឹកបងប្អូនជនភៀសសឹក នៅភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ វិលជាថ្មីទៅកាន់ទីសុវត្ថិភាពនៅជំរំវត្តចាន់ ស៊ី ស្ថិតនៅក្នុងឃុំកូប ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ពួកគេទើបវិលទៅភូមិកាលពីថ្ងៃទី២៥-១៦ខែវិច្ឆិកា កន្លងមកប៉ុណ្ណោះ។
សូមបញ្ជាក់ថា យោតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិ កម្ពុជា ថា នៅព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោងប្រមាណ ០៥:០៤នាទី យោធាថៃបានបើកការបាញ់ប្រហារមកលើកងកម្លាំងកម្ពុជា នៅក្នុងតំបន់អានសេះ ខេត្តព្រះវិហារ ។
បន្ទាប់មកបាញ់នៅប្រាសាទតាមាន់ធំ ដោយប្រើប្រាស់រថក្រោះបាញ់ចូលជាច្រើន និងនៅតំបន់ប្រាសាទព្រះវិហារ នៅ៥មករា និងនៅចំការចេក និងការបើកការវាយប្រហារនេះធ្វើឡើងបន្ទាប់ពីយោធាថៃបានធ្វើសកម្មភាពបង្កហេតុជាច្រើនរាប់មិនអស់ច្រើនថ្ងៃមកហើយ ។
ជាពិសេសឧបទ្ទវហេតុកាលពីម្សិលមិញនៅព្រលានថ្ម ក្នុងចេតនាញុះញង់ដើម្បីនាំដល់ការប៉ះទង្គិចគ្នា។
យោងប្រភពនានា គិតត្រឹមព្រលឹមថ្ងៃទី៩ខែធ្នូនេះ ជំនន់ជនភៀសសឹកក្នុងខេត្តបន្ទាយមានជ័យបានកើនឡើងដ៏គំហុក។ក្រៅពីជនភៀសសឹកពីភូមិទាំងពីរខាងលើ ក៏មានជនភៀសសឹកណីភូមិ ឃុំនានានៃស្រុកក្រុងទាំង៥គឺស្រុកថ្មួពួក ស្វាយចេក អូរជ្រៅ ក្រុងប៉ោយប៉ែតដែលស្ថិតនៅបណ្តោយព្រំដែនកម្ពុជាបានភៀសចេញពីផ្ទះសម្បែងបន្តបន្ទាប់តាំងពីរសៀលថ្ងៃទី០៨ខែធ្នូ។
បន្ថែមលើនោះ ជនភៀសសឹកមកពីស្រុកបន្ទាយអំពិលខេត្តឧត្តរមានជ័យរាប់ពាន់នាក់ទៀតក៏បានមកស្នាក់នៅតាមទីសុវត្ថិភាពមួយចំនួនក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ៕

