កងទ័ពឈ្លានពានថៃសម្រុកចូលភូមិព្រៃចាន់និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅរបស់កម្ពុជា ជាមួយសព្វាវុធធុនធ្ងន់

ដោយ : ភ្នំធំ / ព្រំដែនកម្ពុជា ថៃ- បន្ទាយមានជ័យ :
រូបភាពថតដោយកាមេរ៉ាសុវត្ថិភាពជាភស្តុតាងជាក់ស្តែងមិនអាចប្រកែកបាន បង្ហាញពីសកម្មភាពកងទ័ពឈ្លានពានថៃ សម្រុកចូលភូមិព្រៃចាន់ និងភូមិជោគជ័យឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ៏យរបស់កម្ពុជា ជាមួយសព្វាវុធធុនធ្ងន់មានទាំងរថក្រោះផងដែរ ហើយបានបើកការបាញ់ប្រហារនៅថ្ងៃទី៨ខែធ្នូនេះ។
រូបភាពនេះត្រូវបានចែកចាយព្រោងព្រាតក្នុងបណ្តាញសង្គម ដែលភាគម្ចាស់គណនីនៅក្រៅប្រទេសតាំងពីថ្ងៃត្រង់មកម្ល៉េះ។

ប៉ុន្តែសារព័ត៌មានក្នុងស្រុកមិនទាន់ហ៊ានផ្សព្វផ្សាយ ហើយរង់ចាំការផ្ទៀងផ្ទាត់រហូតដល់យប់ថ្ងៃដដែលនេះ ទើបឃើញនាយកដ្ឋានព័ត៌មាននៃក្រសួងព័ត៌មាននិងប្រភពក្រសួងការពារជាតិបានចេញផ្សាយ ។
សារព័ត៌មាននានាបានស្រង់ប្រភពផ្លូវការនេះ មកផ្សាយបន្ត។

ករណីមួយទៀត រូបភាពវិដេអូថ្ងៃទី៨ខែធ្នូដែរ បានបង្កាញថា : មានផ្សែងហុយនៅម្តុំស្ពានអូរបីជាន់នៃផ្លូវជាតិលេខ៥៨ ហើយមានសម្លេងអ្នកថត Live ដែលនិយាយភាសាខ្មែរថា ទាហានថៃបាញ់គ្រាប់ផ្លោងពីថៃចូលមក ៕

Leave a Reply

Your email address will not be published. Required fields are marked *