កម្មករខ្មែរក្នុងចំណោម១០០នាក់តវ៉ានឹងមេការជនជាតិចិនដែលមិនបើកប្រាក់ឈ្នួលសាងសង់អគារសំណង់មួយនៅក្រុងប៉ោយប៉ែត

ដោយ :  ភ្នំធំ  / បន្ទាយមានជ័យ :កម្មករខ្មែរក្នុងចំណោម១០០ប្លាយនាក់ កាលពីរសៀលថ្ងៃទី០២ខែធ្នូឆ្នាំ២០២៥ បានលើកគ្នាតវ៉ានៅការដ្ឋាន តតាំងនឹងមេការជនជាតិចិនដែលមិនបើកប្រាក់ឈ្នួលសាងសង់អគារសំណង់មួយនៅប្លុកកាស៊ីណូហ្គោលដិនក្រោន នាភូមិក្បាលស្ពាន១សង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ

តំណាងកម្មករលោកប៉ិច ធឿន និងសាក្សី អ្នកស្រីតន់ ស្រីវី បានអោយដឹងថ្ងៃទី៤ខែធ្នូថា: ពួកខ្លួនជាកម្មករសំណង់ដែលជាពលរដ្ឋរស់នៅក្នុងនិងក្រៅខេត្ត ព្រមទាំងជាអតីតពលករវិលមកពីប្រទេសថៃ ហើយស្វះស្វែងរកការងារធ្វើនៅក្នុងស្រុក ហើយបានចូលធ្វើការជាកម្មករសំណង់នៅទីនេះ។
តំណាងកម្មករបានបន្តថា: ជីវភាព ការហូបចុករបស់ពួកខ្លួនពឹងលើការរកព្រឹកហូបល្ងាច ដោយប្រាក់ឈ្នួលធ្វើសំណង់នេះ ។
ដូច្នេះពេលមេការជនជាតិចិន មិនព្រមបើកប្រាក់ឈ្នួលរយ:ពេល៦២ថ្ងៃឬ២ខែឲ្យ.ពួកខ្លួននិងក្រុមគ្រួសារនៅផ្ទះច្បាស់ជាដាច់បាយហើយ។

ក្នុងនោះ សាក្សីនិងជាអ្នកបកប្រែបានឆ្លើយតបថា ការយឺតយ៉ាវបើកប្រាក់ឈ្នួលលើកនេះ មិនមែនថៅកែគេចវេះ  ហើយមេការជនជាតិចិន២នាក់ដែលនៅប្រចាំការដ្ឋានសំណង់ក៏មិនបានបើកលុយមកហើយ កិបកេងទុកឬយក ហើយរត់នោះដែរ ។
គឺគ្រាន់តែមិនទាន់បានបើកពីមេការធំនិងពីថៅកែធំ អាចស្ទះឬខ្វះខាយលុយដោយយថាហេតុណាមួយឬស្ទះដែលចៀសមិនរួចប៉ុណ្ណោះ ។

តំណាងកម្មករលោកប៉ិច ធឿន និងសាក្សី អ្នកស្រីតន់ ស្រីវី ដែលចោទ- ឆ្លើយទល់មុខគ្នាយ៉ាងខ្លាំង ។

បន្ទាប់ពីមានបាតុភាពនេះ កម្លាំងនគរបាលប៉ុស្តិ៍នគរបាលសង្កាត់អូរជ្រៅក្រុងប៉ោយប៉ែតបានចុះទៅពិនិត្យ ស្រាវជ្រាវនិងអញ្ជើញមេការសំណង់ជនជាតិចិននិងតំណាងកម្មករ សាក្សីជនជាតិខ្មែរទៅសម្របសម្រួល ដោះស្រាយក្រៅផ្លូវកានៅប៉ុស្តី។

ក្នុងនោះមេការជនជាតិចិនលោកលី សាងហ្វ៊ូ( Li Xiangfu) អាយុ៥១ឆ្នាំនិងលោកជុង ហៃពីង(Zhong Haiping) អាយុ៤០ឆ្នាំ ស្នាក់នៅភូមិសាមគ្គិមានជ័យសង្កាត់អូរជ្រៅនិងតំណាងកម្មករលោកប៉ិច ធឿន និងសាក្សី អ្នកស្រីតន់ ស្រីវី  បានធ្វើកិច្ចសន្យាគ្នាចំពោះអាជ្ញាធរមានសមត្ថកិច្ចថា :
១- ទាំង២នាក់ ជាមេការ តំណាងអោយក្រុមហ៊ុនម៉ៅការ សាងសង់សូមសន្យាចំពោះមុខកម្មករនឹងប្រគល់ប្រាក់ឈ្នួលពលកម្មយ៉ាងយូរត្រឹមថ្ងៃទី០៦ខែធ្នូឆ្នាំ២០២៥  ។ ២-  ពួកខ្ញុំ សន្យាមិនគេចវេះនិងចូលរួមដោះស្រាយជានិច្ច។ ៣-បើដល់ថ្ងៃកំណត់ មិនមានប្រាក់ឈ្នួលបើកទេ ពួកគខ្ញុំសូមទទួលខុសត្រូវតាមផ្លូវច្បាប់ ។ ៤- ព្រមព្រៀងដោយស្ម័គ្រចិត្តនិងយល់ព្រមផ្តិតមេដៃជាចំណាំ ។
លោកអនុសេនីយ៍ប៊ុន ឆាយដែន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់អូរជ្រៅបានអោយដឹងថា:តាមការណែនាំរបស់លោកអធិការនគរបាលក្រុង បានអោយកម្លាំងប៉ុស្តីជួយសម្របសម្រួលក្រៅផ្លូវការវិវាទនេះ ដើម្បីផលប្រយោជន៍ពលករ កម្មករ  ក៏ដូចជាជួយការដ្ឋានសំណង់របស់ក្រុមហ៊ុនមានកម្មករធ្វើការហារឲ្យ។
លោកប៊ុន ឆាយដែន នាយប៉ុស្តិ៍បានបន្តថា:  ករណីនេះភាគីវិវាទទាំងកម្មករខ្មែរនិងទាំងមេការចិនបានជជែកនិងឯកភាពគ្នា  សន្យាចំពោះមុខគ្នា ។
លុះដល់ថ្ងៃកំណត់ទី៦ខែធ្នូ  ភាគីទាំងពីរបានទទួលសំណងប្រាក់ឈ្នួលមួយចំនួនទៅតាមផលលំបាក់និងការខ្វះ ហើយស្នើទូទាត់នៅពេបន្ទាប់.៕

Leave a Reply

Your email address will not be published. Required fields are marked *