ដោយ : ភ្នំធំ / ព្រំដែន -ឧត្តរមានជ័យ :អាជ្ញាធរខេត្តឧត្តរមានជ័យកំពុងសម្របសម្រួលជួយពលរដ្ឋចាកចេញពីតំបន់គ្រោះថ្នាក់មកកាន់តំបន់សុវត្ថិភាព បន្ទាប់ពីទាហានថៃបើកការបាញ់ប្រហារដោយគ្រាប់កាំភ្លើងលើដីនិងគ្រាប់ពីយន្តហោះF16 មកលើកម្ពុជានៅតំបន់ប្រាសាទតាមាន់ ថ្មដូន ដំណាក់ស្តេច ប្រាសាទតាក្របី ប្រាសាទខ្នារ អូរស្មាច់ …នៃស្រុកបន្ទាយអំពិល ។
នេះបើតាមលោកមាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យអោយដឹងនាព្រឹកនិងថ្ងៃត្រង់ទី០៨ខែធ្នូឆ្នាំ២០២៥ នេះ។
មានពលរដ្ឋរាប់ពាន់ម៉ឺននាក់និងមធ្យោបាយធ្វើដំណើរដូចជារថយន្ត ត្រាកទ័រ ឡានច្នៃ គោយន្ត ក្របីយន្ត ម៉ូតូ ម៉ូតូកង់បី រ៉ឺម៉ករាបរយពាន់បានស្ទះចរាចរណ៍ ហើយកម្លាំងនគរបាល អាវុធហត្ថ និងអាជ្ញាធរ ក៏ដូចក្រុមការងារជួយសម្រួលសណ្តាប់ធ្នាប់ ។
ហើយសម្របសម្រួលជំរំសុវត្ថិភាពនៅគោលដៅនានាដែលបាននឹងកំពុងរៀបចំ ៕

