Updated : ជនសង្ស័យជាថៃ៦នាក់ដែលសម្លាប់បុរសសន្តិសុខខ្មែរម្នាក់ របួស២នាក់នៅក្រុងប៉ោយប៉ែត ព្រោះចង់រំដោះខ្លួនពីការបង្ខាំងក្នុងផ្ទះល្វែង១

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:ដោយអនុវត្តបទបញ្ចារលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ.ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការសម្របសម្រួលនិតិវិធីដោយលោកកើត សុវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាមរយ:ព្រះរាជអាជ្ញារងនោះ លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនិងអធិការរងទទួលបន្ទុកបានដឹកនាំកម្លាំងជំនាញនគរបាលខេត្តនិង ក្រុងប៉ោយប៉ែតបានប្រតិបត្តិការតាមផែនការនិងវត្ថុបំណងខ្លួន។

គឺនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីសន្តិសុខនៅក្នុងបុរីសានហ៊ូ បានរាយកាណ៍មកថា មានករណីជនជាតិថៃមួយក្រុមបានធ្វើសកម្មភាពល្មើសដោយបានចាក់នឹងកាំបិតទៅលើសន្តិសុខជនជាតិខ្មែរនៅផ្ទះល្វែង១ក្នុងប្លុកបុរីសានហូរ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ែតខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។

ក្នុងនោះបណ្តាលអោយសន្តិសុខឯកជន ស្លាប់ភ្លាមៗម្នាក់ក្នុងថ្លុកឈាមនិង២នាក់ទៀតរងរបួសស្រាល ។
ជនរងគ្រោះ ១- ឈ្មោះញ៉ែម គឹមសាន ភេទប្រុសអាយុ២៦ឆ្នាំ ស្លាប់។
២-ឈ្មោះ រុន វីរ: ភេទប្រុសអាយុ១៨ឆ្នាំ រងរបួសស្រាលនិង៣-ឈ្មោះសុខ ស៊ីណាត់.ភេទប្រុសអាយុ៥៥ឆ្នាំ រងរបួសស្រាល ។

បើតាមសមត្ថកិច្ចនិងសន្តិសុខរងរបួសអោយដឹងថា: នៅជនជាតិថៃស្នាក់នៅផ្ទះកើតហេតុមានចំនួន១៥នាក់ ស្រី៤នាក់។.ពួកគេសុទ្ធតែគ្មានលិខិតឆ្លងដែនឡើយ( ឆ្លងដែនខុសច្បាប់) ហើយធ្វើការនៅអគារក្បែរនោះ។

ក្រោយពីកើតហេតុក្រុមជនបង្កជាជនជាតិថៃបានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលជំនាញខេត្ត , អធិការដ្ឋានក្រុងប៉ោយប៉ែតនិងប៉ុស្តិ៍សហការបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការហ៊ុមព័ទ្ធ ឃាត់ខ្លួនបានជនជាតិថៃចំនួន១៥នាក់។
ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ បានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត។

សុទ្ធជាជនជាតិថៃដែលគ្មានលិខិតឆ្លងដែន( ឆ្លងដែនខុសច្បាប់) ចំនួន៦ ជាជនសង្ស័យ រួមមាន: ១-ឈ្មោះ សុីឡៈ ម៉ុងឈុនកាហាន ភេទប្រុស អាយុ ២៤ឆ្នាំ ។
២- ឈ្មោះ សុផាក់ឆៃ ដារ៉ាកៃ ភេទប្រុស អាយុ៤០ឆ្នាំ ។
៣- ឈ្មោះ មេថាត់ អាការៈប្រាក់ឆាត ភេទប្រុស អាយុ២០ឆ្នាំ ។
៤- ឈ្មោះ ថាណាក់ភុន ហេមម៉វុធ អាយុ៣១ឆ្នាំ ។
៥- ឈ្មោះ ថុតសាឡាត សឺឡាតា អាយុ២៨ឆ្នាំ ។
និង ៦- ឈ្មោះ ថាណាត់ វង្សចាលើន អាយុ៣០ឆ្នាំ ។

បន្ទាប់ពីស៊ើបអង្កេតនិងប្រើវិធានជំនាញសួរចម្លើយ ជនសង្ស័យទាំង៦នាក់ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ពួកខ្លួនឆ្លងដែនខុសច្បាប់ចូលមកប្រទេសកម្ពុជា ហើយធ្វើការក្នុងអគារមួយជិតផ្ទះល្វែងដែលគេជួលអោយស្នាក់នៅដែលមិនអាចចេញ ចូលដោយមានសេរីបាន។
ហេតុនេះ ពួកខ្លួនបាននាំគ្នារៀបចំគម្រោងដើម្បីរំដោះខ្លួនចេញពីផ្ទះល្វែងមួយកន្លែងដែលមានសន្តិសុខយាមចំនួន៣នាក់ ស្ថិតនៅបុរីសានហូរ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ។

គឺខ្លួនបានពិភាក្សាគ្នាថា :
ទី១- គូសផែនទីនៅតាមចំណុចគោលដៅយាមរបស់សន្តិសុខ
ទី២- រៀបចំគម្រោងវាយទៅលើសន្តិសុខឲ្យសន្លប់ ហើយនាំគ្នារត់គេចខ្លួន ។ដោយពួកប្រកែកថា ពុំមានបំណងចាក់សម្លាប់សន្តិសុខ ទាំងនោះទេ ។

ជនសង្ស័យបានបន្តថា: មូលហេតុនៃអំពើហឹង្សារមានស្ថានទម្ងន់នេះ មកពីពួកខ្លួនចង់រត់ចេញពីទីនោះ ដោយសារអ្នកដែលនាំពួកខ្លួនមកធ្វើការបានដកអត្តសញ្ញាណប័ណ្ណនិងទូរសព្ទមិនឲ្យទាក់ទងទៅសាច់ញាតិបាន ហើយពួកខ្លួនចង់ត្រឡប់ទៅប្រទេសថៃវិញ។

សមត្ថកិច្ចនគរបាលក្រុងប៉ោយប៉ែតបន្តថា: បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ត្រូវបានបញ្ជូនពីអធិការដ្ឋាននគរបាលក្រុង ទៅការិយាល័យជំនាញព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *