(កំពង់ធំ)៖ នៅថ្ងៃព្រហស្បតិ៍ ៧កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ក្រុមបញ្ជាការស្រាលដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វ៉ា ចាន់កុសល ស្នងការរងខេត្តកំពង់ធំ និងលោកអនុសេនីយ៍ឯក ហែម ថន មេបញ្ជាការកងអន្តរាគមន៍ពិសេស (យោធភូមិភាគទី៤) បានដឹកនាំកម្លាំងចម្រុះចុះប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសជលផល (ការដាំឈូកខុសច្បាប់) នៅចំណុចបឹងធំ ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ជាលទ្ធផល កម្លាំងជំនាញបានសម្រេចអនុវត្តវិធានការរដ្ឋបាល និងដកហូតវត្ថុតាង រួមមាន៖
កាប់បំផ្លាញ និងបង្ហូរទឹកចេញពីស្រែឈូកខុសច្បាប់បានចំនួន ១៥ហិកតា។
ដកហូតកាណូតស្មាច់ ចំនួន ០៤គ្រឿង។
ដកហូតក្បាលបូមកញ្ចែ ចំនួន ០១គ្រឿង។
បន្ទះសូឡា ចំនួន ០៤ផ្ទាំង និងអាគុយ ចំនួន ០៤គ្រឿង។
សម្ភារកសិកម្មមួយចំនួនទៀតរួមមាន៖ ធុងបាញ់ថ្នាំ ០១, បែល ០១, ចបកាប់ ០៣, កាំបិតផ្គាក់ ០៣, ពូថៅដៃ ០១ និងកាំបិតប៉័ងតោ ០១។
២. កម្លាំងចូលរួម និងមធ្យោបាយ៖
ក្នុងប្រតិបត្តិការនេះ មានកម្លាំងចូលរួមសរុបចំនួន ២៤នាក់ ដែលមកពីអង្គភាពពាក់ព័ន្ធរួមមាន៖
មន្ត្រីជលផល៖ ០៦នាក់
មន្ត្រីបរិស្ថាន និងអនុរក្សតំបន់ការពារធម្មជាតិ៖ ០៦នាក់
កម្លាំងនគរបាល៖ ០៣នាក់កងទ័ពជើងទឹក៖ ០៣នាក់
កងរាជអាវុធហត្ថ (B06)៖ ០២នាក់តំបន់សឹករងខេត្ត៖ ០៤នាក់
មធ្យោបាយប្រើប្រាស់៖ កាណូតធំ-តូច ចំនួន ០៤គ្រឿង (ប្រើប្រាស់ប្រេងអស់ចំនួន ៨០លីត្រ)។
បច្ចុប្បន្ន កម្លាំងចម្រុះនៅតែបន្តឈរជើងនៅតាមគោលដៅ ដើម្បីត្រួតពិនិត្យ និងការពារការត្រឡប់មកវិញនៃបទល្មើសក្នុងតំបន់ហាមឃាត់។ដោយ អ៊ួង សុផាត

