Updated : ព្រោះចង់ចេញពីការស្នាក់នៅក្នុងផ្ទះល្វែង១ : ជនសង្ស័យជាថៃ៦នាក់ដែលសម្លាប់បុរសសន្តិសុខផ្ទះ ជនជាតិខ្មែរម្នាក់ របួស២នាក់នៅក្រុងប៉ោយប៉ែត

ដោយ : ភ្នំធំ / បន្ទាយមានជ័យ:អនុវត្តបទបញ្ចារលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការសម្របសម្រួលនិតិវិធីដោយលោកកើត សុវណ្ណារ៉េតព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាមរយ:ព្រះរាជអាជ្ញារងនោះ លោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនិងអធិការរងទទួលបន្ទុកបានដឹកនាំកម្លាំងជំនាញបានប្រតិបត្តិការ។

គឺនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង១១និង១០នាទីថ្ងៃត្រង់ កម្លាំងជំនាញនគរបាលក្រុងប៉ោយប៉ែតបានទទួលព័ត៌មានពីសន្តិសុខផ្ទះនៅក្នុងបុរីសានហូរបានរាយកាណ៍មកថា មានករណីជនជាតិថៃមួយក្រុមបានធ្វើសកម្មភាពប្រើកាំបិតចាក់ទៅលើសន្តិសុខផ្ទះជនជាតិខ្មែរនៅផ្ទះល្វែង១ក្នុងប្លុកបុរីសានហូរ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ែតខេត្តបន្ទាយមានជ័យ ។

ក្នុងនោះបណ្តាលអោយសន្តិសុខផ្ទះ ស្លាប់ភ្លាមៗម្នាក់និង២នាក់ទៀតរងរបួសស្រាល ។
ជនរងគ្រោះ ១- ឈ្មោះញ៉ែម គឹមសាន ភេទប្រុសអាយុ២៦ឆ្នាំ ស្លាប់។
២-ឈ្មោះ រុន វីរ: ភេទប្រុសអាយុ១៨ឆ្នាំ រងរបួសស្រាលនិង៣-ឈ្មោះសុខ ស៊ីណាត់.ភេទប្រុសអាយុ៥៥ឆ្នាំ រងរបួសស្រាល ។

បើតាមសមត្ថកិច្ចនិងសន្តិសុខរងរបួសអោយដឹងថា: នៅជនជាតិថៃស្នាក់នៅផ្ទះកើតហេតុមានចំនួន១៥នាក់ /ស្រី៤នាក់។ពួកគេសុទ្ធតែគ្មានលិខិតឆ្លងដែនឡើយ ហើយធ្វើការនិងស្នាក់នៅទីនោះ។

ក្រោយពីកើតហេតុក្រុមជនបង្ក បានព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងនគរបាលជំនាញសហការបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ នឹងបានធ្វើការហ៊ុមព័ទ្ធ ឃាត់ខ្លួនបានជនជាតិថៃចំនួន១៥នាក់។
ក្នុងនោះមានជនសង្ស័យចំនួន៦នាក់ បានយកមកអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីសួរនាំបន្ត។

សុទ្ធជាជនជាតិថៃដែលគ្មានលិខិតឆ្លងដែនចំនួន៦នាក់ ជាជនសង្ស័យ រួមមាន: ១-ឈ្មោះ សុីឡៈ ម៉ុងឈុនកាហាន ភេទប្រុស អាយុ ២៤ឆ្នាំ ។
២- ឈ្មោះ សុផាក់ឆៃ ដារ៉ាកៃ ភេទប្រុស អាយុ៤០ឆ្នាំ ។
៣- ឈ្មោះ មេថាត់ អាការៈប្រាក់ឆាត ភេទប្រុស អាយុ២០ឆ្នាំ ។
៤- ឈ្មោះ ថាណាក់ភុន ហេមម៉វុធ អាយុ៣១ឆ្នាំ ។
៥- ឈ្មោះ ថុតសាឡាត សឺឡាតា អាយុ២៨ឆ្នាំ ។
និង ៦- ឈ្មោះ ថាណាត់ វង្សចាលើន អាយុ៣០ឆ្នាំ ។

យោងវិធានជំនាញរបស់នគរបាល ជនសង្ស័យទាំង៦នាក់ បានព្រមឆ្លើយសារភាពថា : ពួកខ្លួនមកធ្វើការនិងស្នាក់នៅក្នុងផ្ទះល្វែងនោះ។
តមកពួកខ្លួន ចង់ចេញពីទីនោះទៅផ្ទះឯប្រទេសថៃវិញវិញ ត្បិតអីអ្នកដែលនាំពួកខ្លួនមកធ្វើការបានដកអត្តសញ្ញាណប័ណ្ណនិងទូរសព្ទមិនឲ្យទាក់ទងទៅផ្ទះនិងសាច់ញាតិបាន ។

ហេតុនេះ ពួកខ្លួនបាននាំគ្នារៀបចំគម្រោងដើម្បីរត់ចេញពីផ្ទះល្វែងនោះ ដែលមានសន្តិសុខផ្ទះយាមចំនួន៣នាក់ ស្ថិតនៅបុរីសានហូរ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ខេត្តបន្ទាយមានជ័យ។
គឺពួកខ្លួនបានគិតនិងពិភាក្សាគ្នាថា :
ទី១- គូសផែនទីនៅតាមចំណុចគោលដៅយាមរបស់សន្តិសុខ
ទី២- រៀបចំគម្រោងវាយទៅលើសន្តិសុខឲ្យសន្លប់ ហើយនាំគ្នារត់គេចខ្លួន ។ពួកគេប្រកែកថា : ពុំមានបំណងចាក់សម្លាប់សន្តិសុខ ទាំងនោះទេ ។

មកទល់ថ្ងៃទី៦ខែធ្នូ នគរបាលក្រុងប៉ោយប៉ែតបានបញ្ជូនជនសង្ស័យទាំង៦នាក់ ទៅការិយាល័យជំនាញព្រហ្មទ័ណ្ឌកម្រឹតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យដើម្បីកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។

Leave a Reply

Your email address will not be published. Required fields are marked *