ដោយ : ភ្នំធំ / បន្ទាយមានជ័យ :លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណនាល្ងាចថ្ងៃទី៤ខែធ្នូឆ្នាំ២០២៥ នេះ បានដឹកក្រុមការងារក្រុង សង្កាត់ ភូមិ ចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈក្នុងប្រជុំជនក្រុងឲ្យមានសណ្តាប់ធ្នាប់ របៀបរាបរយ សោភ័ណភាពល្អឡើង ។
ក្រុមការងារ ក៏បានណែនាំប្រជាពលរដ្ឋ អាជីវករ អ្នកលក់ដូរមួយចំនួន សូមចូលរួមសហការជាមួយ អាជ្ញាធរនិងសមត្ថកិច្ច ក្នុងការថែរក្សាដងផ្លូវឬទីធ្លាសាធារណៈ មុខនិងជុំវិញទីតាំង អគារ ផ្ទះរស់នៅឬប្រកបរបររកស៊ីធ្វើការ ចូលរួមធ្វើអនាម័យ រៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ សោភ័ណភាព។
ក្នុងនោះ ក្រុមការងារបានចុះនៅតាមបណ្តោយផ្លូវជាតិលេខ៥និងផ្លូវបំបែកក្នុងក្រុង ខេត្ត ពីម្តុំរង្វង់មូលស្រីគ្រប់លក្ខណ៍រហូតទៅគោលដៅនានាជុំវិញក្រុងនេះ។
ពិសេស សូមឲ្យបងប្អូនអាជីវករ ពលរដ្ឋកុំយកចិញ្ចើមផ្លូវ ដាក់ឥវ៉ាន់លក់ដូរយ៉អាណាធិបតេយ្យ ខូចសណ្តាប់ធ្នាប់ ។
ស្លាកយីហោមួយចំនួន ដែលដាំជាប់នៅចិញ្ចើមផ្លូវ ធ្វើប៉ះពាល់ចំណីផ្លូវសាធារណៈ និងគ្មានច្បាប់អនុញ្ញាត នៅតាមបណ្តោយត្រូវបានបានធ្វើការណែនាំទៅដល់ម្ចាស់អាជីវកម្ម ឲ្យអនុវត្តន៍ទុកចិញ្ចើមផ្លូវ ៣ម៉ែត្រសំរាប់ឲ្យអ្នកដំណើរថ្មើរជើងជាដើម ៕

