ដោយ : ភ្នំធំ / បាងកក-ថៃ :ជាបន្ទាន់នៅម៉ោង១២: ០០រសៀល ថ្ងៃទី០៤ខែធ្នូ ឆ្នាំ ២០២៥ បានបញ្ជាឱ្យដោះស្រាយបញ្ហា SEA Games ជាបន្ទាន់ បន្ទាប់ពីមានការរិះគន់ថាការរៀបចំអាក្រក់ជាងកម្ពុជា ។
នៅវិមានរដ្ឋាភិបាលអានុទី ចាន់វីរ៉ាគុល ( Anutin Charnvirakul) នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់បទសម្ភាសន៍ទាក់ទងនឹងភាពចលាចលជុំវិញការត្រៀមខ្លួនរៀបចំ SEA Games លើកទី៣៣ ដោយបញ្ជាក់ថា គួរតែសួរលោក Attakorn Sirilatthayakorn រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា។
នៅពេលសួរថាតើបញ្ហានេះប៉ះពាល់ដល់មុខមាត់ប្រទេសដែរឬទេ លោក Anutin បាននិយាយថា ការប្រកួតនឹងបើកនៅថ្ងៃទី៩ខែធ្នូ ហើយលោកនឹងចូលរួមដោយសារតែវត្តមានរបស់ព្រះមហាក្សត្រ។
នៅពេលសួរបន្ថែមអំពីការរិះគន់ថា: ការរៀបចំនេះអាក្រក់ជាងកម្ពុជា លោក Anutin បានឆ្លើយតបថា “អ្នកណានិយាយបែបនោះ? វាមិនទាន់កើតឡើងនៅឡើយទេ”៕

