ប្រត្តិបត្តិការចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ចាប់ពីចំណុច ឃុំកំពង់ភ្លុក

ដោយ : ភ្នំធំ / សៀមរាប :ថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៥ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក ប្រាសាទ បាគង និងកម្លាំង កងរាជអាវុធហត្ថ ខេត្តសៀមរាប ចុះសហការជាមួយកម្លាំងចម្រុះ ដឹកនាំដោយ លោក ប៉ែន ផល្លីកា អនុរដ្ឋលេខាធិការ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានចេញប្រត្តិបត្តិការចុះត្រួតពិនិត្យនិងបង្រ្កាបបទល្មើសនេសាទដោយខុសច្បាប់ ។
គឺនៅចាប់ពីចំណុចឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង រហូតដល់កន្ទូរ
ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប។

ជាលទ្ធផល បានធ្វើការរុះរើនឹងកាប់បំផ្លាញចោល ឧបករណ៍នេសាទខុសច្បាប់ទាំងអស់ត្រូវបានបំផ្លាញចោលនៅកន្លែងរួមមាន៖ របាំងសាច់អួនក្រឡាតូចជាង ០៣ សង់ទីម៉ែត្រ ប្រវែង២០០ម៉ែត្រនិងបង្គោលចម្រឹងចំនួន ៨០ដើមផងដែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *