Updated : បុរសជនជាតិខ្មែរជាសន្តិសុខស្លាប់ម្នាក់ របួស២នាក់ ត្រូវបុរសជនជាតិថៃច្រើននាក់ដេញចាក់នៅផ្ទះល្វែងក្នុងបុរីសាន ស៊ានហូរ ក្រុងប៉ោយប៉ែត : នគរបាលក្រុងឃាត់ខ្លួនជនជាតិថៃ៦នាក់ មកសួរ

 

ដោយ : អោយ ឡាយុំ/ បន្ទាយមានជ័យ :មកទល់ថ្ងៃត្រង់ទី៤ខែធ្នូឆ្នាំ២០២៥ នេះ នគរបាលជំនាញព្រហ្មទ័ណ្ឌនិងកម្លាំងពាក់ព័ន្ធបានឃាត់ខ្លួនបុរសជនជាតិថៃកើនដល់៦នាក់មកសួរនាំនិងអង្កេត ក្នុងករណីព្រួតគ្នាដេញចាក់ បណ្តាលអោយបុរសជនជាតិខ្មែរធ្វើជាសន្ដិសុខ ម្នាក់ក់បានស្លាប់ភ្លាមៗក្នុងថ្លុកឈាមនិង២នាក់រងរបួសស្រាលកាលពីម្សិលមិញ ។

នេះបើតាមលោកវរសេនីយ៍ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែតបង្ហើបអោយដឹងនាថ្ងៃត្រង់ទី៤ខែធ្នូ។
តែលោកថា យោងបទបញ្ជារលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនិងការសម្របសម្រួលនិតិវិធីពីលោកកើត សុវណ្ណារ៉េត ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង សមត្ថកិច្ចនគរបាលបាឲឦឱននាំមកសួរនាំនោះ មិនទាន់កំណត់ថាជាជនសង្ស័យទាំងអស់នៅឡើយ ។
ចំពោះ មូលហេតុនៃអំពើឃាតកម្មដ៏ហឹង្សារនេះ នៅមិនទាន់ដឹងច្បាស់នៅឡើយ ។
ត្បិតអី ជនរងគ្រោះរបួស ក៏បំភ្លឺថា ពួកគេមិនទាន់ដឹងថា ជនដៃដល់មានបញ្ហាអ្វីនឹងជនរងគ្រោះដែលគេចាក់សម្លាប់មិនអោយតដៃបាននោះ? ឱឱ

សូមរំលឹកថា កាលពីវេលាកណ្តាលថ្ងៃត្រង់១១:០០នាទី ថ្ងៃទី០៣ខែធ្នូឆ្នាំ២០២៥ នៅក្នុងផ្ទះល្វែងជួលក្នុងបុរីសាន ស៊ានហូរ នាភូមិគីឡូម៉ែត្រលេខ៤សង្កាត់ផ្សារកណ្តាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានករណីឃាតកម្មនិងហឹង្សារមួយដែលបង្កឡើងដោយជនជាតិថៃជាច្រើននាក់មកលើបុរសជនជាតិខ្មែរ៣នាក់។

ជនរងគ្រោះ ១- ឈ្មោះញ៉ែម គឹមសាន ភេទប្រុសអាយុ២៦ឆ្នាំ ស្លាប់។
២-ឈ្មោះ រុន វីរ: ភេទប្រុសអាយុ១៨ឆ្នាំ រងរបួសស្រាលនិង៣-ឈ្មោះសុខ ស៊ីណាត់.ភេទប្រុសអាយុ៥៥ឆ្នាំ រងរបួសស្រាល ។

បើតាមសមត្ថកិច្ចនិងសន្តិសុខរងរបួសអោយដឹងថា: នៅជនជាតិថៃស្នាក់នៅផ្ទះកើតហេតុមានចំនួន១៥នាក់ ស្រី៤នាក់។.ពួកគេសុទ្ធតែគ្មានលិខិតឆ្លងដែនឡើយ( ឆ្លងដែនខុសច្បាប់) ។
ឯប្រភពផ្សេងទៀត សង្ស័យថា ជនជាតិទាំងអាចធ្វើការនៅក្នុងកាស៊ីណូអនឡាញនាផ្ទះល្វែងនាកន្លែងកើតហេតុ ។

ចំណែកប្រជាពលរដ្ឋរស់នៅជិតខាងកន្លែងកើតហេតុបានឲ្យដឹងថា ទីតាំងខាងលើ គេសង្កេតឃើញមានជនជាតិថៃស្នាក់នៅជាន់លើ ហើយពេលល្ងាចៗតែងចេញតាមវេរ៉ង់ដារដើម្បីជក់បារី និងជជែកគ្នា ។
ប៉ុន្តែពុំដឹងថា ជនជាតិថៃទាំងនោះប្រកបរបរឬធ្វើអ្វីឡើយ គឺឃើញមានតែកម្លាំងសន្តិសុខខ្មែរយាមការយ៉ាងតឹងតែង ៕ដោយអោម ឡាយុំ

Leave a Reply

Your email address will not be published. Required fields are marked *