បង្ក្រាបទីតាំងល្បែងជល់មាន់នៅកំពង់ធំ ឃាត់ខ្លួនអ្នកលេង ៤នាក់ រឹបអូសម៉ូតូ ៧គ្រឿង

 

ដោយ អ៊ួង សុផាត;កំពង់ធំ៖ នៅវេលាម៉ោង ១៣:០០ នាទី រសៀល ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំទ្រៀល ដឹកនាំដោយ លោកនាយប៉ុស្តិ៍ទ្រៀល បានសហការជាមួយ លោកហាក់ សុវិចិត្រអធិការរងជំនួយការព្រហ្មទណ្ឌស្រុកតាំងគោក បានចុះប្រតិបត្តិការបង្ក្រាបករណីលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ផ្ទាល់ដី) មួយកន្លែង ប្រកបដោយប្រសិទ្ធភាព។
ទីតាំងដែលកម្លាំងសមត្ថកិច្ចចុះបង្ក្រាបនេះ ស្ថិតនៅចំណុចវាលស្រែចុងភូមិឈូក (ដូនអាំ) ក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។ នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការ ឃាត់ខ្លួនមនុស្សសរុបចំនួន ០៤នាក់ (ប្រុសទាំងអស់) ដែលកំពុងប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងខុសច្បាប់។ ក្នុងនោះវត្ថុតាងដែលដកហូតបានរួមមាន៖
ម៉ូតូចំនួន ០៧ គ្រឿង
រថយន្តចំនួន ០១ គ្រឿង
មាន់ជល់ចំនួន ០៤ ក្បាល (ងាប់)
ស្គុតចំនួន ០១ ដុំធំ
ស្បែកជើងចំនួន ០៦ គូ
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ រួមទាំងវត្ថុតាងទាំងអស់ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកតាំងគោក ដើម្បីកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕

Leave a Reply

Your email address will not be published. Required fields are marked *