រដ្ឋមន្ត្រីការបរទេសថៃ ស៊ីហស័ក្តិ ភួងកេតកែវ មានចេតនាព្យាយាមបំភ្លៃភស្តុតាង , គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយ

ដោយ : ភ្នំធំ / ភ្នំពេញ :គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយដែលគ្រប់គ្រងទៅលើការប្រើប្រាស់គ្រាប់យុទ្ធភណ្ឌនៅក្នុងសង្គ្រាមនេះគឺជាជំហានដ៏ល្អ ក្នុងការនាំមកនូវសន្តិភាពក្នុងតំបន់ និងជាការលើកកម្ពស់ឲ្យមានភាពយល់ដឹងអំពីចំណុចសំខាន់នៃកិច្ចការទាំងនេះនៅក្នុងច្បាប់អន្តរជាតិ ។
ប៉ុន្តែលុះត្រាតែគណៈកម្មការនេះអនុវត្តជាមួយនឹងការប្តេជ្ញាចិត្តពិតប្រាកដក្នុងការស្វែងរកសន្តិភាព និងស៊ើបអង្កេតដោយគ្មានការរឹតត្បិតណាមួយ រួមបញ្ចូលទាំងការស៊ើបអង្កេតស្រាវជ្រាវទាក់ទងទៅនឹងការប្រើប្រាស់គ្រាប់បែកចង្កោម អាវុធគីមី គ្រាប់មីន និងគ្រឿងផ្ទុះទាំងអស់នៅក្នុងតំបន់ជម្លោះ។

នេះបើតាម លោកឆាំង យុ នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា(DC Cam) អោយដឹងកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ។

លោកកត់សម្គាល់ថា : ប្រសិនបើលក្ខខណ្ឌណាមួយខាងលើមិនត្រូវបានរាប់បញ្ចូលទេនោះ គណៈកម្មការស៊ើបអង្កេតស្វែងរកការពិតមួយនេះគឺគ្រាន់តែជាការប៉ុនប៉ងសាជាថ្មីរបស់ប្រទេសថៃ ដែលមានចេតនាព្យាយាមបំភ្លៃភស្តុតាងទាក់ទងនឹងការភ័ន្តច្រឡំរបស់ខ្លួនអំពីប្រវត្តិសាស្រ្តតំបន់ និងគេចវេះពីការចោទប្រកាន់មកលើខ្លួនអំពីការរំលោភបំពានច្បាប់អន្តរជាតិតែប៉ុណ្ណោះ។

នាយកមជ្ឈមណ្ឌលឯកសារកម្ពុជាថ្លែងថា: យើងត្រូវចងចាំថាទោះបីជាមានឬមិនមានគណៈកម្មការនេះក៏ដោយ ក៏បច្ចុប្បន្នប្រទេសថៃគឺនៅតែរំលោភបំពានលើកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាក្នុងការបញ្ចប់អរិភាព ដោយមានការធានានិងចូលរួមពីសហរដ្ឋអាមេរិក។
ដូច្នេះខណៈពេលដែលកិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតគណៈកម្មការថ្មីនេះគួរតែទទួលបានការគាំទ្រ ទោះបីជាយ៉ាងណាក៏ដោយ ក៏គណៈកម្មការនេះមិនអាចឲ្យប្រទេសថៃរួចផុតពីកាតព្វកិច្ចដែលខ្លួនមានជាមួយប្រទេសកម្ពុជា សហរដ្ឋអាមេរិក ម៉ាឡេស៊ី និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ក្នុងការបន្តដំណើរការស្វែងរកសន្តិភាពឡើយ។
ផែ្នកសំខាន់មួយនៃដំណើរការស្វែងរកសន្តិភាពគឺការដោះលែងវីរកងទ័ពកម្ពុជាទាំង១៨នាក់ ឲ្យបានវិលត្រឡប់មកប្រទេសកម្ពុជាវិញ។ ការបន្តឃុំខ្លួនវីរកងទ័ពកម្ពុជាទាំងនោះដោយគ្មានហេតុផលច្បាស់លាស់ គឺនៅតែបន្តជាភស្តុតាងជាក់ស្តែងដែលប្រទេសថៃកំពុងអនុវត្តយុទ្ធសាស្រ្តនយោបាយរបស់ខ្លួន ជាជាងការគោរពគោលការណ៍មនុស្សធម៌។

លោកឆាំង យុ ថា : សម្រាប់ប្រទេសថៃ ការស្វែងរកសន្តិភាពប្រហែលពិបាកសម្រេចបានជាងការបង្កសង្គ្រាម ពីព្រោះប្រទេសថៃមិនត្រឹមតែទាមទារឲ្យមានការប្តេជ្ញាចិត្តក្នុងការស្វែងរកសន្តិភាពតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទាមទារឲ្យមានរដ្ឋាភិបាលដែលមានស្ថិរភាព ភាពចាស់ទុំ ហើយមានសមត្ថភាពមួយដែលនៅទីបំផុតអាចសម្រេចបាននូវសន្តិភាព ៕

ឥទ្ធិពល ផ្សែង ពុល របស់ ទាហាន ថៃ បន្ត ឆក់ យក ជីវិត វីរៈកង ទ័ព
ដោយ : ភ្នំធំ / ឧត្តរមានជ័យ :
ព្រិន្ទបាលទោ រ័ត្ន វណ្ណៈ បម្រេីការងារនៅកងវរ សេនាតូច ២៦១ កងពលតូចអន្តរាគមន៍លេខ៦ ឈរជើងនៅជួរមុខតំបន់ប្រាសាទតាមាន់ធំ បានទទួលពលីក្នុងពេលបំពេញការងារ ដោយត្រូវផ្សែងពុលរបស់ទាហានឈ្លានពានសៀមនាពេលកន្លងមក។
ព្រិន្ទបាលទោក្នុងជន្មាយុ ៤៤ឆ្នាំ នៅមន្ទីរពេទ្យព្រះកេតុមាលា។

បច្ចុប្បន្ន ថ្ងៃទី០២ខែធ្នូ សពរបស់លោកព្រិន្ទបាលទោបានតម្កល់ធ្វើបុណ្យតាមប្រពៃណីសាសនានៅស្រុកកំណើតស្ថិតនៅភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ៕

Leave a Reply

Your email address will not be published. Required fields are marked *