មនុស្ស៩នាក់ស្លាប់ក្នុងហេតុការណ៍ធ្លាក់រថយន្តចូលប្រឡាយក្នុងប្រទេសថៃ

ដោយ : ភ្នំធំ / រាជបុរី – ថៃ៖មានសាកសពយ៉ាងហើចណាស់៩ នាក់ត្រូវបានរកឃើញក្នុងរថយន្ត Toyota Fortuner មួយគ្រឿង បន្ទាប់ពីរថយន្តនេះបានធ្លាក់ចូលទៅក្នុងប្រឡាយទឹកមួយក្នុងភូមិPak Tho ស្រុក Nong Krathum ខេត្តរាជបុរី ភាគខាងលិចរាជធានីបាងកក់កាលពីព្រឹកថ្ងៃទី ៣ ធ្នូ ឆ្នាំ ២០២៥ ។

តាមសមត្ថកិច្ចថៃថា : រថយន្ត SUV នេះ ត្រូវបានគេរកឃើញធ្លាក់ទឹកនៅពីក្រោយវត្ត Ratsamanchan ក្នុងស្រុក Nong Krathum។
ក្រុមប៉ូលីស និងក្រុមជួយសង្គ្រោះកំពុងធ្វើការស៊ើបអង្កេតពេញលេញ ប្រមូលភស្តុតាងនៅកន្លែងកើតហេតុ និងសួរនាំអ្នកស្រុកនៅក្បែរនោះ ដើម្បីកំណត់ពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់ដ៏រន្ធត់នេះកើតឡើង ។

នេះបើយោងតាមការជូនដំណឹងពីទំព័រហ្វេសប៊ុក “Ratchaburi News Room” ៕

Leave a Reply

Your email address will not be published. Required fields are marked *